គំនិតទស្សនៈដ៏ល្អ ៧ឃ្លា របស់ប្រធានាធិបតីអាមេរិច John F. Kennedy

លោក John F. Kennedy គឺជាប្រធានាធិបតីទី៣៥ សហរដ្ឋអាមេរិចពីឆ្នាំ១៩៦១ ដល់១៩៦៣។ លោកត្រូវបានគេស្គាល់ពីស្នាដៃធំៗ ដូចជា ការចុះសន្ធិសញ្ញាបញ្ឈប់ការសាកល្បងអាវុធនុយក្លែរអែរ និងការបង្កើតសម្ព័ន្ធដើម្បីវឌ្ឍនភាព «Alliance for Progress» ជាមួយបណ្តាប្រទេសអាមេរិចឡាទីន។ លោកត្រូវបានឃាតករបាញ់សម្លាប់នៅថ្ងៃទី២២ វិច្ឆិកា ១៩៦៣ ក្នុងអាយុ៤៦ឆ្នាំប៉ុណ្ណោះ។ ខាងក្រោម គឺជាសម្រង់ទស្សនៈល្អៗ របស់លោក៖

១. កុំសួរថាតើប្រទេសជាតិបានផ្តល់អ្វីខ្លះដល់អ្នក ប៉ុន្តែត្រូវសួរខ្លួនឯងថា «តើយើងបានធ្វើអ្វីខ្លះហើយដើម្បីប្រទេសជាតិរបស់យើង»។

២. ការខិតខំប្រឹងប្រែង និងភាពក្លាហាន មិនទាន់គ្រប់គ្រាន់នៅឡើយទេ បើគ្មានបំណង និងទិសដៅច្បាស់លាស់នោះ។

៣. ការផ្លាស់ប្តូរ គឺជាច្បាប់ធម្មជាតិ! មនុស្សណាដែលយកចិត្តទុកដាក់តែលើអតីត និងបច្ចុប្បន្ន នោះពួកគេនឹងបាត់បង់អនាគតជាមិនខាន។

៤. ត្រូវចេះលើកលែងឲ្យសត្រូវររបស់អ្នក ប៉ុន្តែមិនត្រូវភ្លេចឈ្មោះរបស់ពួកគេឡើយ។

៥. មនុស្សជាតិចាំបាច់ត្រូវតែបញ្ចប់សង្គ្រាម មុនពេលសង្គ្រាមបញ្ចប់មនុស្សជាតិ។

៦. មនុស្សអាចស្លាប់នៅថ្ងៃណាមួយ ហើយប្រទេសជាតិក៏អាចរីកចម្រើន ឬខ្ទេចខ្ទី ប៉ុន្តែគំនិតនៅតែរស់ជាដរាប។

៧. យើងមានសមត្ថភាពក្នុងការផ្លាស់ប្តូរ ហើយយើងពិតជាអាចផ្លាស់ប្តូរ ប៉ុន្តែយើងត្រូវការពេលវេលាដើម្បីធ្វើវា។

សូមបញ្ជាក់ថា លោក John F. Kennedy ក៏ធ្លាប់ជាកងទ័ពជើងទឹក សកម្មជនសិទ្ធិមនុស្ស សមាជិកសភា និងសមាជិកព្រឹទ្ធសភាផងដែរ៕

ដកស្រង់ពី៖ សៀវភៅ មនុស្ស១០០ គំនិត១០០០

សៀវភៅ «មនុស្ស១០០ គំនិត១០០០»