៩គំនិត និងទស្សនៈ ពីកំពូលអ្នកជំនួញ ក្នុងសតវត្សរ៍ទី២១

គំនិត និងទស្សនៈជោគជ័យ ប្រហែលជាអាចជួយនាំលោកអ្នកទៅរកផ្លូវជោគជ័យដែរ ទោះមិនបាន១០០ភាគរយក៏ដោយ។ តាមពិត នៅពីក្រោយនៃភាពជោគជ័យក្នុងវិស័យជំនួញ របស់មហាសេដ្ឋី ៩រូប ខាងក្រោម គឺគំនិត និងទស្សនៈល្អជាច្រើន។ គំនិត និងទស្សនៈ នាំមកនូវសកម្មភាព ហើយសកម្មភាពនេះ ហើយដែលកំណត់នូវភាពជោគជ័យ។

១. “ធម្មតាទេដែលអ្នកត្រូវសាទរចំពោះជោគជ័យ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺយកចិត្តទុកដាក់ចំពោះ «មេរៀននៃភាពបរាជ័យ»”។ ប៊ីលហ្គេតស៍ ស្ថាបនិកក្រុមហ៊ុន Microsoft 

២. “ឱកាសរកស៊ី ដូចគ្នានឹងឡានក្រុងអ៊ីចឹង គឺឡានមួយទៅ ឡានមួយទៀតក៏មកដល់”។  រីឆាត ប្រេនសុន ស្ថាបនិកក្រុមហ៊ុន Virgin Group

៣. “មានតែបុគ្គលដែលឆ្គួតគ្រប់គ្រាន់ក្នុងការគិតថា គេអាចផ្លាស់ប្តូរពិភពលោកបាន ទេដែលអាចធ្វើរឿងនេះបាន”។ ស្ទីវ ចប ស្ថាបនិកក្រុមហ៊ុន Apple 

៤. “ហានិភ័យខ្ពស់បំផុត មិនមែនការដែលហ៊ានប្រឈមនឹងគ្រោះថ្នាក់នោះទេ។ ពិភពលោក ពិតជាផ្លាស់ប្តូរលឿនណាស់ ហើយមានវិធីតែមួយគត់ដែលនាំអ្នកទៅរកបរាជ័យ នោះគឺ មិនហ៊ានប្រឈមនឹងហានិភ័យនោះឯង”។ ម៉ាក់ ហ្ស៊ូឃឺបឺក ស្ថាបនិកក្រុមហ៊ុន Facebook 

៥. “ខ្ញុំចង់ឃើញមនុស្សម្នាក់សម្រេចក្តីស្រមៃរបស់ពួកគេ ហើយនេះក៏ជាកិច្ចការដែលអង្គភាពទាំងឡាយត្រូវធ្វើដែរ”។ សឺរ៉ាហ្គី ប្រីន សហស្ថាបនិកក្រុមហ៊ុន Google 

៦. “ទោះក្នុងការវិនិយោគ ឬជីវិតក្តី អ្នកមិនចាំបាច់ដឹងគ្រប់ចម្លើយទេ គឺ អ្នកគ្រាន់តែដឹងថា តើអ្នកនរណាដែលអាចផ្តល់ចម្លើយ ឬរកចម្លើយឲ្យអ្នកបាន”។ រ៉ូប៊ឺត គីយូសាគី  ស្ថាបនិកក្រុមហ៊ុន Rich Dad Company 

៧. “យើងមិនខ្វះលុយនោះទេ។ យើងខ្វះមនុស្សដែលមានក្តីស្រមៃ មនុស្សដែលហ៊ានស្លាប់ដើម្បីក្តីស្រមៃរបស់ខ្លួន”។ ជែក ម៉ា ស្ថាបនិកក្រុមហ៊ុន Alibaba

៨. “ប្រសិនបើទិញអ្វីដែលមិនចាំបាច់ នោះអ្នកនឹងត្រូវលក់អ្វីដែលអ្នកត្រូវការនៅពេលខាងមុខជាមិនខាន”។ វ៉ារិន ប៊ូហ្វេត ស្ថាបនិកក្រុមហ៊ុន  Berkshire Hathaway

៩. “ពេលដែលអ្នករស់នៅ ក្នុងគំនិតរបស់អ្នកដទៃ មានន័យថា អ្នកស្លាប់បាត់ទៅហើយ”។ កាឡូស ស្លីម ហេលូ មហាសេដ្ឋីទូរគមនាគមន៍មុិចស៊ីកូ 

ដកស្រង់ពីសៀវភៅ៖ ពេជ្រមួយពាន់គ្រាប់ ភាគ១ និងភាគ២

សៀវភៅ «ពេជ្រមួយពាន់គ្រាប់ ភាគ១ និងភាគ២»