ការពិតដ៏គួរឱ្យចាប់អារម្មណ៍ទាំង១០អំពីសត្វខ្លា

បច្ចុប្បន្ននេះ សត្វខ្លា គឺជាសត្វព្រៃមួយប្រភេទដែលកំពុងទទួលរងការគំរាមកំហែងយ៉ាងខ្លាំងក្លា ដែលអាចនឹងឈានទៅដល់ការផុតពូជ ដោយសារតែមានមនុស្សជាច្រើនបានព្យាយាមដេញតាមប្រមាញ់វាដោយប្រើប្រាស់មធ្យោបាយផ្សេងៗ។ នេះគឺជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភមួយ ព្រោះប្រសិនបើយើងមិនមានវិធានការណ៍ទប់ស្កាត់ទាន់ពេលវេលាទេនោះ នៅថ្ងៃអនាគត កូនចៅជំនាន់ក្រោយរបស់យើងអាចនឹងគ្មានវាសនាបានឃើញសត្វមួយនេះផងក៏ថាបាន។

ខាងក្រោមនេះ គឺជាការពិតដ៏គួរឱ្យចាប់អារម្មណ៍ទាំង១០អំពីសត្វខ្លា៖

១- សត្វខ្លា គឺជាប្រភេទសត្វឆ្មាដែលធំជាងគេបំផុតនៅលើពិភពលោក ដែលមានប្រវែងរហូតដល់៣.៣ម៉ែត្រ និងមានទម្ងន់រហូតដល់៦៧០ផោន(ប្រហែល៣០៣គីឡូក្រាម)

២- សត្វខ្លា ត្រូវបានគេកត់សម្គាល់យ៉ាងងាយស្រួលទៅលើរូបរាងរបស់វាដែលមាន ឆ្នូតបញ្ឈរពណ៌ខ្មៅ និងរោមពណ៌ក្រហមក្រម៉ៅឬពណ៌ទឹកក្រូច

៣- សត្វខ្លាបេងហ្គាល់ គឺជាប្រភេទសត្វខ្លាដែលទូទៅបំផុត

៤- សត្វខ្លាជាមធ្យមមានអាយុចន្លោះពី២០-២៦ឆ្នាំនៅក្នុងព្រៃ

៥- នៅពេលពេញវ័យ ជាទូទៅ សត្វខ្លាតែងតែរស់នៅម្នាក់ឯង

៦- ខុសពីសត្វឆ្មាដទៃទៀតដែលស្អប់ទឹក ភាគច្រើន សត្វខ្លា គឺជាសត្វដែលពូកែហែលទឹក ហើយចូលចិត្តទឹកណាស់

៧- នៅពេលដែលកើតមកភ្លាម កូនខ្លាគឺពិការភ្នែក ហើយវាអាចបើកភ្នែកបានក្នុងរយៈពេល១-២សប្តាហ៍បន្ទាប់ពីកើត

៨- កូនខ្លាចាប់ផ្តើមរៀនប្រមាញ់នៅអាយុប្រាំមួយខែ ប៉ុន្តែត្រូវនៅជាមួយនឹងម្តាយវារហូតដល់ពួកគេមានអាយុប្រហែល១៨ខែ

៩- សត្វខ្លាពូកែខាងប្រមាញ់និងស្ទាក់ចាប់

១០- សត្វខ្លាប្រាស្រ័យទាក់ទងគ្នាដោយប្រើក្លិន សញ្ញា និងសំឡេងជាច្រើនដូចជាគ្រហឹម ថ្ងូរជាដើម

ប្រភព៖ គេហទំព័រ Earth Rangers

ប្រែសម្រួលដោយ៖ មាស មុនី

សៀវភៅចំណេះដឹងទូទៅរបស់ហាតប៊ុក