អត្ថប្រយោជន៍ទាំង​៥នៃការលេងកីឡាបាល់ទះចំពោះសុខភាពរាងកាយ

ជាទូទៅ កីឡាបាល់ទះតែងតែត្រូវបានគេនិយមលេងនៅលើវាលស្មៅឬនៅលើឆ្នេរខ្សាច់ ដែលកីឡាមួយនេះអាចនឹងត្រូវបានលេងជាដៃគូឬជាក្រុមផងដែរ។ ក្រៅពីវាទទួលបានការពេញនិយម កីឡាមួយនេះក៏មានសារៈសំខាន់ចំពោះសុខភាពរបស់អ្នកលេងផងដែរ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង៥នៃការលេងកីឡាបាល់ទះចំពោះសុខភាពរាងកាយ៖

១- ជួយដុតកាឡូរីនិងជាតិខ្លាញ់៖ ជាគុណប្រយោជន៍មួយដ៏សំខាន់ វាអាចជួយអ្នកក្នុងការដុតបំផ្លាញកាឡូរី ដែលជាសមាសធាតុសំខាន់នៃការសម្រកទម្ងន់និងរក្សាតុល្យភាពនៅក្នុងខ្លួនរបស់មនុស្សយើងបានយ៉ាងល្អផងដែរ

២-​ ធ្វើឱ្យរាងកាយរបស់យើងរឹងមាំ៖ វាអាចជួយពង្រឹងនៅផ្នែកខាងលើដៃនិងស្មា ក៏ដូចជាសាច់ដុំនៃផ្នែកទាំងអស់របស់រាងកាយយើងផងដែរ

៣- អាចជួយបង្កើនអត្រាមេតាប៉ូលីស៖ តាមរយៈការលេងកីឡាបាល់ទះ វាអាចជួយបង្កើនកម្រិតនៃការបំប្លែងថាមពលនៅក្នុងរាងកាយរបស់អ្នក

៤- អាចជួយដល់ចលនាដៃនិងសុខភាពភ្នែក៖ នៅពេលដែលអ្នកលេងកីឡាបាល់ទះ ដៃនិងភ្នែករបស់អ្នកត្រូវមានភាពស៊ីចង្វាក់គ្នាយ៉ាងល្អ ដើម្បីតម្រង់និងវាយបាល់ឱ្យត្រូវចំណុចទៅកាន់ភាគីម្ខាងទៀត ដែលនេះគឺពិតជាល្អប្រសើរណាស់ចំពោះចលនាដៃនិងសុខភាពភ្នែក

៥- ជួយដល់សុខភាពបេះដូង៖ តាមរយៈការធ្វើឱ្យចង្វាក់បេះដូងកើនឡើង រាងកាយរបស់អ្នកនឹងចែកចាយសារធាតុចិញ្ចឹមឈាមកាន់តែច្រើនទៅពាសពេញសារពាង្គរាងកាយដែលធ្វើឱ្យសុខភាពទូទៅរបស់អ្នកមានភាពប្រសើរឡើងវិញផងដែរ។

ប្រភព៖ គេហទំព័រ Health Fitness Revolution  

ប្រែសម្រួលដោយ៖ ងួន រត្ន័វិចិ្ឆកា (កវីដួងចិត្ត)

សៀវភៅបែបបណ្ដុំគំនិតនិងបង្កើនគុណភាពនៃជីវិត