ចំណេះដឹងប្លែកៗចំនួន១៥អំពីប្រទេសបារាំង

បារាំង គឺជាប្រទេសមួយដ៏ល្បីល្បាញ ហើយមនុស្សជាច្រើនបានស្គាល់ប្រទេសនេះតាមរយៈសំណង់បេតិកភណ្ឌដ៏ប្រណីត គឺប៉មអេហ្វេល (Eiffel Tower)។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បាននិយាយតៗគ្នាថា បារាំង គឺជាប្រទេសដែលរ៉ូមេនទិកបំផុតសម្រាប់គូសង្សារឬស្វាមីភរិយាជាដើម។ ​ក្រៅពីនេះ ក៏នៅមានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតដែលអ្នកប្រហែលមិនធ្លាប់បានដឹងពីប្រទេសមួយនេះ។

១- បារាំង គឺជាភូមិសាស្រ្តមួយដែលមានភ្ញៀវទេសចរណ៍ទៅដើរលេងកម្សាន្តច្រើនបំផុត។

២- ភាសាបារាំងធ្លាប់ជាភាសាផ្លូវការរបស់ប្រទេសអង់គ្លេសអស់រយៈពេលជាង៣០០ឆ្នាំ។

៣- ស្តេចល្វីសទី១៩(Louis XIX) ជាស្តេចដែលសោយរាជ្យបានត្រឹមតែ២០នាទីប៉ុណ្ណោះនៅបារាំង និងជាប់នាមជាសេ្ដចដែលសោយរាជ្យបានខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ។

៤- កងទ័ពបារាំង គឺជាកងទ័ពដំបូងបង្អស់ដែលបានប្រើប្រាស់ឯកសណ្ឋានប៉ារ៉ាក្នុងពេលធ្វើសង្រ្គាមនៅឆ្នាំ១៩១៥ (សង្រ្គាមលោកលើកទីមួយ)។

៥- នៅប្រទេសបារាំង អ្នកអាចរៀបការជាមួយនឹងមនុស្សដែលស្លាប់ហើយបាន។

៦- បារាំងជាប្រទេសដែលបានបង្កើតកំប៉ុង ម៉ាស៊ីនផ្លុំសក់ និងបាឡុងហោះមុនគេ។

៧- ប្រទេសនេះជាប្រទេសដំបូងគេដែលបានហាមផ្សារទំនើបរបស់ខ្លួនមិនឱ្យបោះចោលចំណីអាហារ។

៨- មនុស្សចំណាស់បំផុតដែលបានរស់នៅលើពិភពលោកនេះ គឺលោកយាយ ជីនណេ លូអ៊ីស ខាល់មិន(Jeanne Louise Calment) ជាជនជាតិបារាំង។

លោកយាយ Jeanne Louise Calment (ប្រភព៖ L’EXPRESS)

៩- បារាំងបានអនុញ្ញាតឱ្យមនុស្សដែលមានភេទដូចគ្នារៀបអាពាហ៍ពិពាហ៍បានដោយស្របច្បាប់នៅឆ្នាំ២០១៣។

១០- ការវះកាត់ដាក់បេះដូងសិប្បនិម្មិតនិងមុខមាត់ដំបូងបំផុតនៅលើពិភពលោកត្រូវបានធ្វើឡើងនៅក្នុងប្រទេសបារាំង។

១១- ភ្នំខ្ពស់ជាងគេបំផុតនៅទ្ទ្ទ្វីបអឺរ៉ុបគឺ ភ្នំប្លេន(Blanc) នៅប្រទេសបារាំង។

១២-ប្រទេសនេះបានផលិតនូវស្រាក្រហមដែលមានតម្លៃថ្លៃជាងគេបំផុត។

១៣- ប្រជាជនបារាំងបានបរិភោគខ្យងប្រហែលជាង៣០ ០០០ក្បាលក្នុងមួយឆ្នាំៗ។

១៤- បារាំងបានផលិតឈីសប្រមាណជាង១.៧លានតោនក្នុងមួយឆ្នាំ និងប្រហែល១៦០០ប្រភេទ។

១៥- យ៉ាងហោចណាស់៣៥%នៃបទចម្រៀងដែលបានចាក់ផ្សាយនៅលើវិទ្យុឯកជន គឺបទចម្រៀងជាភាសាបារាំង។

ប្រភព៖ គេហទំព័រ Expantica

ប្រែសម្រួលដោយ៖ ហូយសុវណ្ណភាសា

សៀវភៅចំណេះដឹងទូទៅរបស់ហាតប៊ុក