ឈ្វេងយល់ពីដំណើរការស្វ័យប្រវត្តិរបស់មនុស្សយន្ត

តើអ្វីទៅគឺជាដំណើរការស្វ័យប្រវត្តិរបស់មនុស្ស ឬហៅកាត់ថា RPA?​ តើដំណើរការស្វ័យប្រវត្តិរបស់មនុស្សយន្តពិតជាគំរាមគំហែងដល់មនុស្សពិតមែនឬទេ?

ដំណើរការស្វ័យប្រវត្តិរបស់មនុស្សយន្ត​(Robotic Process Automation, or RPA) គឺជាបច្ចេកវិទ្យាមួយដែលអាចដំណើការដោយស្វ័យប្រវត្តិ។ RPA គឺជាការប្រើប្រាស់កម្មវិធីនិងព័ត៌មានដែលដំណើរការដោយកុំព្យូទ័រ(software) ទៅលើការគ្រប់គ្រងអាជីវកម្មដោយជួយលើដំណើរការមួយចំនួនដូចជា ការវិភាគទិន្នន័យក្នុងក្រុមហ៊ុន ពិនិត្យលើដំណើរការប្រតិបត្តិចំណូល-ចំណាយ និងថែមទាំងអាចឆ្លើយតបអ៊ីមែល និង​មានសម្ថភាពក្នុងការធ្វើការដូចទៅនឹងមនុស្សផងដែរ ។

ដោយយោងទៅតាមការស្រាវជ្រាវរបស់ Forrester បានប៉ាន់ប្រមាណថា RPA នឹងគំរាមកំហែងដល់ជីវភាពរស់នៅរបស់អ្នកជំនាញនិងកម្មករដែលប្រើប្រាស់កម្លាំងពលកម្មនៅក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រមាណជាង២៣០លាននាក់​ ឬច្រើនជាងនេះ ក៏ប៉ុន្តែ RPA ក៏បាននិងកំពុងបង្កើតការងារថ្មីៗដោយជំនួសឱ្យការងារដែលមានស្រាប់។​​ នេះមានន័យថាមនុស្សអាចប្រើប្រាស់មនុស្សយន្តដើម្បីជួយសម្រួលដល់ការងារឱ្យកាន់តែដំណើរការបានលឿន​ ហើយអាចទទួលបានលទ្ធផលល្អនិងរហ័ស ដែលវាគឺជាឱកាសល្អសម្រាប់មនុស្សក្នុងការអភិវឌ្ឍទៅមុខឱ្យបានកាន់តែជឿនលឿន។ លើសពីនេះទៅទៀត ដោយយោងទៅតាមការសិក្សារបស់លោក ម៉ាក ឃិនស៊ី​(McKinsey)​ បានរកឃើញថា មានការងារតិចជាង៥%ដែលអាចដំណើការដោយស្វ័យប្រវត្តិបានទាំងស្រុង ក៏ប៉ុន្តែ នៅមានការងារប្រហែលជា៦០%ទៀតដែលមិនអាចដំណើរការដោយស្វ័យប្រវត្តិបានឡើយ ដោយវានៅតែត្រូវការមនុស្សគ្រប់គ្រងឬមនុស្សធ្វើដោយផ្ទាល់។ ដូច្នេះ ដំណើរការស្វ័យប្រវត្តិរបស់មនុស្សយន្តមិនពិតជាគំរាមគំហែងដល់មនុស្សទេ តែវាជាផ្នែកមួយដើម្បីជំនួយឬសម្រួលដល់ការធ្វើការរបស់មនុស្សទៅវិញទេ។

ដំណើរការស្វ័យប្រវត្តិរបស់មនុស្សយន្ត(​RPA) ក៏អាចនឹងជួយអ្នកឱ្យទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ប្រសិនបើ អ្នកមានជំនាញនិងចាប់អារម្មណ៏លើការ​បង្កើតថ្មីឬបច្ចេកវិទ្យាទំនើបៗ។ ​

ប្រភព៖ គេហទំព័រ Simplilearn

ប្រែសម្រួលដោយ៖ ផាង ស្រីនាង

ឈុតសៀវភៅដែលនិយាយពីបុគ្គលល្បីៗនិងមានទ្រព្យសម្បត្តិច្រើន