សញ្ញាណទាំង១​​០​ដែលបញ្ជាក់ថាស្នេហារបស់អ្នកជាស្នេហាបែបចាស់ទុំ

គ្រប់ពេលដែលអ្នកបានចំណាយពេលជាមួយនឹងមនុស្សដែលអ្នកស្រលាញ់ នោះអ្នកនឹងមិនអាចហាមឃាត់ស្នាមញញឹមដែលនឹងផុសលើផ្ទៃមុខរបស់អ្នកបានឡើយ ព្រោះគេម្នាក់នោះគឺជាបុគ្គលដែលធ្វើឱ្យអ្នកញញឹម ជួយលើកទឹកចិត្ត ផ្ដល់ដំបូន្មានល្អៗ និងផ្ដល់អ្វីៗគ្រប់យ៉ាងដែលល្អបំផុតដល់អ្នក។ បើអ្នកមានសញ្ញាណទាំងនេះក្នុងទំនាក់ទំនងស្នេហារបស់អ្នក សូមចូលរួមអបអរសាទរ ព្រោះអ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហាបែបចាស់ទុំហើយ។

ខាងក្រោមនេះគឺជាសញ្ញាណទាំង​១០ដែលបញ្ជាក់ថា ស្នេហារបស់អ្នកជាស្នេហាបែបចាស់ទុំ​៖

១- មានការឈ្លោះប្រកែកតិចតួច ឬគ្មានសោះ

នេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងទំនាក់ទំនងស្នេហា ព្រោះកាលណាដែលភាគីទាំងសងខាងយកខ្លាំងរៀងខ្លួនហើយតែងតែឈ្លោះប្រកែកគ្នាដោយសាររឿងតូចតាច វាក៏ជាកត្តាមួយដែលអាចធ្វើស្នេហាឆាប់ប្រេះស្រាំ។

២- ការឈ្លោះប្រកែកដែលមានប្រយោជន៍ចំពោះភាគីទាំងសងខាង

អ្នកទាំងពីរក៏ឈ្លោះប្រកែកគ្នានៅពេលខ្លះផងដែរ ប៉ុន្ដែនៅក្នុងគោលបំណងដើម្បីឱ្យល្អទាំងសងខាង។​ ការឈ្លោះប្រកែករបស់អ្នកទាំងពីរមានលក្ខណៈជាការស្វែងរកហេតុផល ជាការនិយាយគ្នាដោយការគោរព ដោយភាគីម្ខាងនិយាយព្រមជាមួយនឹងហេតុផល និងភាគីម្ខាងទៀតបើកចិត្តទូលាយក្នុងការស្ដាប់នូវហេតុផលនោះ។

៣- អ្នកទុកចិត្តគ្នាទៅវិញទៅមក

អ្នកបើកសិទ្ធិសេរីភាពឱ្យគ្នាទៅវិញទៅមកគ្រប់គ្រាន់ក្នុងការចំណាយពេលវេលាជាមួយនឹងមិត្តភក្តិ មិនថាមិត្តភក្កិស្រីឬប្រុស មិនប្រចណ្ឌផ្ដេសផ្ដាស និងគោរពភាពផ្ទាល់ខ្លួនរបស់គ្នាទៅវិញទៅមក។

៤- អ្នកមានអារម្មណ៍សប្បាយរីករាយនៅពេលគិតពីអនាគត

ស្នេហារបស់អ្នកជាស្នេហាបែបចាស់ទុំនៅពេលដែលអ្នកគិតដល់ពេលអនាគតដែលមានភាពស្រស់បំព្រងរួមគ្នានិងមានភាពច្បាស់លាស់។​ អ្នកជឿជាក់ក្នុងចិត្តថា ស្នេហានេះជាអ្វីដែលអ្នកតែងតែប្រាថ្នាចង់បាន និងតែងតែប្រាថ្នាដៃគូរបស់អ្នកជាគូអនាគត។

៥- អ្នកគ្មានអារម្មណ៍ស្ដាយក្រោយក្នុងការជ្រើសរើសនៅជាមួយដៃគូរបស់អ្នក

អ្នកមិនចាប់អារម្មណ៍អ្នកផ្សេងឡើយ។ ដៃគូរបស់អ្នកធ្វើឱ្យអ្នកមានរម្មណ៍ថាគ្មានណាមកជំនួសគាត់បានឡើយ ហើយអ្នកនឹងមិនមានអារម្មណ៍ស្ដាយក្រោយឡើយ ប្រសិនបើរួមរស់នៅជាមួយនឹងគាត់។

៦- អ្នកមានទំនាក់ទំនងល្អជាមួយគ្នា

អ្នកចូលចិត្តពិភាក្សាជាមួយគ្នាពីនេះពីនោះ និងនិយាយប្រាស្រ័យទាក់ទងគ្នាបានគ្រប់ប្រធានបទជាមួយនឹងដៃគូរបស់អ្នកដោយគ្មានការលាក់បាំងគ្នា។

៧- អ្នកតែងតែគិតអំពី «ពួកយើង»

អ្នកនិងដៃគូរបស់អ្នកមានជីវិតខុសគ្នា មានរឿងរ៉ាវខុសគ្នា ប៉ុន្ដែគ្រប់យ៉ាងនៅពេលអ្នកចាប់ផ្ដើមធ្វើអ្វីមួយអ្នកតែងតែគិតអំពី «ពួកយើង» នោះមានន័យថាអ្នកតែងតែគិតអំពីដៃគូរបស់អ្នកជានិច្ចមុនសម្រេចចិត្តក្នុងរឿងសំខាន់អ្វីមួយ។

៨-  អ្នកគោរពគ្នាទៅវិញទៅមក

អ្នកគោរពគ្នាទៅវិញមកដូចជាទៅលើការសម្រេចចិត្ត អារម្មណ៍ អត្តចរិត ពេលវេលា ទស្សនៈ ការងារ គោលដៅជីវិត ជាពិសេសនោះគឺគោរពលើទំនាក់ទំនងស្នេហាមួយនេះ។

៩- អ្នកអន្ទះសាក្នុងការចួបមុខដៃគូរបស់អ្នក

អ្នកតែងតែនឹកដៃគូរបស់អ្នកនៅពេលនៅឆ្ងាយពីគ្នា និងសឹងតែមិនអាចរង់ចាំបានដើម្បីបានចួបគាត់ម្ដងទៀត។ ទោះមានពេលខ្លះដែលអ្នកចង់ចំណាយពេលរស់នៅម្នាក់ឯង ក៏អ្នកមិនអាចហាមចិត្តមិនឱ្យនឹកគាត់បានឡើយ។

១០-​ អ្នកស្រលាញ់ដៃគូរបស់អ្នកយ៉ាងខ្លាំង

អ្នកមិនចាំបាច់បង្ខំចិត្តឱ្យស្រលាញ់ដៃគូរបស់អ្នកនោះទេ ព្រោះអារម្មណ៍ដែលស្រលាញ់នោះគឺមានដោយឯកឯង​និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដៃគូរបស់អ្នកធ្វើឱ្យអ្នកមានស្នាមញញឹមនិងសេចក្ដីរីករាយ ដែលវាបានធ្វើឱ្យអ្នកស្រលាញ់ដៃគូរបស់អ្នកដោយគ្មានព្រំដែនកំណត់និងមិនអាចវាស់បាន។

ប្រែសម្រួលដោយ៖ ជុំ អូវីស្សា

ប្រភព៖ គេហទំព័រ LifeHack

សៀវភៅបែបបណ្ដុំគំនិតនិងបង្កើនគុណភាពនៃជីវិត