មរណៈខ្មៅ គឺជាជំងឺអាសន្នរោគមួយដែលបានឆក់យកជីវិតមនុស្សជាង៧៥-២០០លាននាក់កាលពីកំលុងឆ្នាំ១៣៣៨ដល់១៣៣៩ នៅបណ្តាប្រទេសអឺរ៉ុបនិងអាស៊ី។ ខាងក្រោមនេះគឺជារឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ទាក់ទងជាមួយនឹងអាសន្នរោគ “មរណៈខ្មៅ”៖
១- មរណៈខ្មៅ បានសម្លាប់ប្រជាជនជាង ២៥-៦០% នៃចំនួនប្រជាជននៅអឺរ៉ុប។
២- មរណៈខ្មៅ មិនមែនជាជំងឺអាសន្នរោគដែលកើតទ្បើងដំបូងគេទ្បើយ។
៣- ជំងឺនេះកើតទ្បើងដោយសារតែខ្យល់អាកាសមិនល្អ ដោយមានការចម្លងពីសត្វចៃនិងកណ្តុរ។
៤- ការព្យាបាល៖ អ្នកជំងឺត្រូវបានលើកទឹកចិត្តឱ្យធ្វើការងូតទឹកក្នុងកំលុងពេលឆ្លង
៥- សព្វថ្ងៃនេះ មរណៈខ្មៅ ក៏នៅតែមានវត្តមាននៅលើពិភពលោកនេះដែរ ប៉ុន្តែវាមិនមានភាពកាចសាហាវដូចកាលពីមុន។
៦- បើទោះបីជាគ្មានថ្នាំទំនើបក៏ដោយ ក៏អ្នកឆ្លងជំងឺអាសន្នរោគ មរណៈខ្មៅ មិនមែនប្រាកដថានឹងស្លាប់នោះដែរ។
៧- លោក នូសស្ត្រាដាមឹស (Nostradamus) គឺជាគ្រូពេទ្យម្នាក់ក្នុងចំណោមគ្រូពេទ្យព្យាបាលជំងឹអាសន្នរោគដំបូង។
៨- សត្វឆ្មានិងកណ្តុរបានឆ្លងមេរោគនេះ ក៏ប៉ុន្តែសត្វឆ្កែមិនមានការឆ្លងទេ។
៩- ការធ្វើចត្តាឡីស័ក (ការដាក់ឱ្យនៅដាច់ពីគ្នា) ត្រូវបានអនុវត្តឡើងក្នុងយុគសម័យមរណៈខ្មៅ។
១០- មេរោគមរណៈខ្មៅ ក៏ត្រូវបានគេយកប្រើក្នុងសង្គ្រាមផងដែរ។
១១- លាមកសត្វនិងទឹកនោម ត្រូវបានក្រុមគ្រូពេទ្យក្នុងសម័យនោះប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺ៕
ប្រភពពី៖ គេហទំព័រ Fact.net
ប្រែសម្រួលដោយ៖ មាស មុនី
ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ សុភាសិតមហាយក្សចិន