សម័យកាលសំខាន់ៗរបស់ប្រទេសកម្ពុជាតាំងពីកកេីតដំបូងរហូតមកដល់បច្ចុប្បន្ន

ចាប់តាំងពីកកើតដំបូងរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងបានកន្លងផុតសម័យកាលសំខាន់ៗចំនួន១៦សម័យកាលរួចមកហើយ ដោយក្នុងចំណោមសម័យកាលទាំងអស់នោះ មានសម័យកាលខ្លះដែលប្រទេសរបស់យើងបានទទួលការរីកចម្រើនទៅដល់កម្រិតកំពូល សម័យកាលខ្លះស្ថិតក្រោមការត្រួតត្រារបស់បរទេស និងមានសម័យកាលខ្លះដែលប្រទេសរបស់យើងបានធ្លាក់ចុះខ្សោយរហូតដល់ក្រោមសូន្យក៏មាន។ សម័យកាលទាំង១៦ដែលប្រទេសកម្ពុជាបានឆ្លងកាត់ទាំងអស់នោះរួមមាន៖

 

១- សម័យបុរេប្រវត្តិ (៦ ០០ ០០០ឆ្នាំមុនគ្រិស្តសករាជ រហូតដល់សតវត្សរ៍ទី១នៃគ្រិស្តសករាជ)

២- សម័យនគរភ្នំ ឬហ្វូណន (ដើមសតវត្សរ៍ទី១ រហូតដល់ឆ្នាំ៥៥០នៃគ្រិស្តសករាជ)

៣- សម័យចេនឡា (ឆ្នាំ៥៥០-៨០២ នៃគ្រិស្តសករាជ)

៤- សម័យអង្គរ (ឆ្នាំ៨០២ -១៤៣១ នៃគ្រិស្តសករាជ)

៥- សម័យចតុមុខ (ឆ្នាំ១៤៣១-១៥១៦ នៃគ្រិស្តសករាជ)

៦- សម័យលង្វែក (ឆ្នាំ១៥១៦-១៦២០ នៃគ្រិស្តសករាជ)

៧- សម័យឧដុង្គ (ឆ្នាំ១៦២០-១៨៦៣ នៃគ្រិស្តសករាជ)

៨- សម័យអាណានិគមនិយមបារាំង (១៨៦៣-១៩៥៣ នៃគ្រិស្តសករាជ)

៩- សម័យអាណានិគមជប៉ុន (ឆ្នាំ១៩៤១-១៩៤៥ នៃគ្រិស្តសករាជ)

១០- សម័យសង្គមរាស្រ្តនិយម ឬព្រះរាជាណាចក្រកម្ពុជាទី១ (ឆ្នាំ១៩៥៣- ១៩៧០ នៃគ្រិស្តសករាជ)

១១-សម័យសាធារណរដ្ឋខ្មែរ ឬសម័យ លន់ ណុល (ឆ្នាំ១៩៧០-១៩៧៥ នៃគ្រិស្តសករាជ)

១២- សម័យកម្ពុជាប្រជាធិបតេយ្យ ឬសម័យ ប៉ុល ពត (ឆ្នាំ១៩៧៥- ១៩៧៩ នៃគ្រិស្តសករាជ)

១៣- សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា (ឆ្នាំ១៩៧៩ -១៩៨៩ នៃគ្រិស្តសករាជ)

១៤- សម័យរដ្ឋកម្ពុជា (ឆ្នាំ១៩៨៩- ១៩៩១ នៃគ្រិស្តសករាជ)

១៥- សម័យអ៊ុនតាក់ ក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ (ឆ្នាំ១៩៩២-១៩៩៣ នៃគ្រិស្តសករាជ)

១៦- សម័យព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជាណាចក្រកម្ពុជាទី២ (ឆ្នាំ១៩៩៣ -បច្ចុប្បន្ន)

រៀបរៀងដោយ៖ ជៀក គីមឡាង

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ សាងគ្រឹះនគរ