ម៉ារី វ៉ូលស្តូនក្រាហ្វ៖ អ្នកទាមទារឱ្យស្ត្រីមានសិទ្ធិស្មើគ្នាជាមួយនឹងបុរស

ម៉ារី វ៉ូលស្តូនក្រាហ្វ (Mary Wollstonecraft) កើតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៧៥៩ នៅក្នុងត្រកូលគ្រួសារកសិករ។ ​នៅក្នុងឆ្នាំ១៩៨៨ នាងបានដាក់ពាក្យធ្វើការជាអ្នកនិពន្ធនិងកែសម្រួលនៅរោងពុម្ភឡុនដុន ចូសេព ចនសាន់​ (London Publisher Joseph Johnson) ដោយនាងបានបញ្ចេញស្នាដៃជាច្រើន និងមានជាប្រភេទប្រលោមលោកផងដែរ។​

នៅក្នុងឆ្នាំ១៧៩២ នាងបានបោះពុម្ភផ្សាយសៀវភៅដែលទាក់ទងនិងសិទ្ធស្រ្តី។ ​លោកស្រីបានលើកឡើងពីការទាមទារឱ្យក្មេងស្រីមានសិទ្ធិស្មើគ្នាជាមួយនឹងក្មេងប្រុស និងផ្តល់លទ្ធផលដល់ស្ត្រី មិនត្រឹមតែក្នុងតួនាទីជាភរិយានិងម្តាយប៉ុណ្ណោះទេ ប៉ុន្តែអនុញ្ញាតឱ្យស្ត្រីចូលរួមក្នុងការងារឧស្សាហកម្មនិងវិជ្ជាជីវៈផងដែរ។ នៅឆ្នាំ ១៧៩៦ នាងបានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងលោក ហ្កដវីន (Godwin) ហើយនៅថ្ងៃទី ២៩ ខែមីនាឆ្នាំ ១៧៩៧ ស្របពេលដែល ម៉ារី កំពុងមានផ្ទៃពោះពួកគេបានដឹកដៃគ្នារៀបអាពាហ៍ពិពាហ៍។ ចំណងអាពាហ៍ពិពាហ៍មួយនេះពោរពេញទៅដោយសុភមង្គល ប៉ុន្តែបន្តទៅត្រឹមរយៈពេលខ្លី។ ម៉ារី បានទទួលមរណភាពក្នុងរយៈពេល១១ថ្ ងៃបន្ទាប់ពីកំណើតកូនស្រីទី២របស់នាង ក្នុងថ្ងៃទី១០​ ខែសីហា ឆ្នាំ១៧៩៧។

រូបគំនូររបស់នាង ម៉ារី វ៉ូលស្តូនក្រាហ្វ (ប្រភព៖ New Statesman)

ដោយសារតែនៅកំលុងសតវត្សរ៍ទី១៨និងទី១៩ ស្រ្តីមិនត្រូវបានគេឱ្យតម្លៃស្មើនឹងបុរស ដូច្នេះពួកគេគ្មានសិទ្ធធ្វើអ្វីដែលខ្លូនចង់ធ្វើនោះទេ។ ស្ថិតនៅក្រោមការកៀបសង្កត់របស់បុរស សូម្បីតែការទៅរៀននៅសកលវិទ្យាល័យ ក៏មិនទទួលបានការអនុញ្ញាតិដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីគ្មានសិទ្ធិចូលរៀន និងចូលរួមក្នុងការបោះឆ្នោត ឬបញ្ចេញមតិអ្វីទាំងអស់។ ស្រ្តីខ្លះទៀតដែលរៀបការ ហើយត្រូវចេញទៅធ្វើការនៅអណ្ដូងរ៉ែឬធ្វើការធ្ងន់ៗ ប៉ុន្តែប្រាក់ឈ្នួលដែលពួកគេរកបានជារបស់ប្តីនាងទៅវិញ​។​​ ស្នាដៃនិពន្ធរបស់នាងម៉ារីបានផ្លាស់ប្តូរពិភពលោក ដោយផ្តល់ឱ្យស្ត្រីនូវសិទ្ធិស្មើគ្នាដូចបុរសដែរ។

​ក្នុងកំលុងសតវត្សរ៍ទី១៩ ច្បាប់ដែលនិយាយអំពីសិទ្ធិរបស់ស្រ្តីត្រូវ​បានអនុម័តនៅបណ្តាប្រទេសភាគច្រើននៅអឺរ៉ុប និងនៅសហរដ្ធអាម៉េរិក។ ស្រ្តីមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិដែលខ្លួនរកបាន ហើយក៏អាចចូលរៀននៅសកលវិទ្យាល័យដូចបុរសដែរ។ ពេលនោះផងដែរ នៅប្រទេសនូវែលហ្សេឡង់បានផ្តល់សិទ្ធឱ្យស្រ្តីបោះឆ្នោតដំបូងគេនៅឆ្នាំ១៨៩៣ ហើយក្រោយមក ប្រទេសអូស្រ្តាលីក៏អនុញ្ញាតឱ្យស្រ្តីបោះឆ្នោតដែរនៅក្នុងឆ្នាំ១៩០២។ នៅទីបំផុត ក្រោយចប់សង្គ្រាមលោកលើកទី១ សហរដ្ឋអាម៉េរិក (១៩២០) ចក្រភពអង់គ្លេស (១៩២៨) និងប្រទេសជាច្រើនទៀតនៅលើពិភពលោកព្រមទទួលឱ្យស្ត្រីចូលរូមបោះឆ្នោតដែរ។​

ប្រភព៖ គេហទំព័រ Britannica

ប្រែសម្រួលដោយ៖ នៅ ចន្ធី

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅស្រ្តីដែកថែប