រឿងរ៉ាវដែលគួរឱ្យចាប់អារម្មណ៍ទាំង៩អំពីបឺហ្គឺរ

បឺហ្គឺរ គឺជាប្រភេទអាហារសម្រន់មួយបែបដែលមានការពេញនិយមសឹងតែទូទាំងពិភពលោក ក្នុងចំណោមមនុស្សចាស់និងក្មេងៗ។ សព្វថ្ងៃនេះមានហាងលក់បឺហ្គឺរជាច្រើនកន្លែងផ្សេងៗគ្នា ហើយក៏មានប្រភេទបឺហ្គឺរខុសៗគ្នាជាច្រើនផងដែរ ដូចជា បឺហ្គឺរសាច់មាន់ បឺហ្គឺរសាច់គោ បឺហ្គឺរសាច់ជ្រូក បឺហ្គឺរបន្លែជាដើម។

ខាងក្រោមនេះគឺជារឿងដែលគួរឱ្យចាប់អារម្មណ៍ទាំង៩អំពីបឺហ្គឺរ៖

១. កាលពីដំបូងទ្បើយ បឺហ្គឺរ មិនត្រូវបានគេចាប់អារម្មណ៍ដូចសព្វថ្ងៃនេះទេ រហូតមកដល់ព្រឹត្តិការណ៍តាំងពិព័រណ៍ពិភពលោក ស៊េន លូអ៊ិស ( Louis World’s Fair) ក្នុងឆ្នាំ១៩០៤ នៅសហរដ្ឋអាម៉េរិក ទើបវាចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍។

២. កាស៊ីណូ មីនីសូតា បានបង្កើតកំណត់ត្រាពិភពលោកក្នុងការបង្កើតបឺហ្គឺរ ដែលមានទំហំធំជាងគេ ដោយវាមានទម្ងន់១តោន និងប្រវែង១០ហ្វីត។

2 (NY Daily News)

៣. ប្រជាជនអាម៉េរិកទាំងអស់ទទួលទានបឺហ្គឺរប្រហែល៥០ពាន់លានដុំក្នុងមួយឆ្នាំ ហើយជាមធ្យមប្រជាជនអាម៉េរិកម្នាក់ទទួលទានបឺហ្គឺរ៣ដងក្នុងមួយអាទិត្យ។

ប្រភព៖ Saga

៤. ៦០% នៃចំនួនសាំងវិចទាំងអស់ដែលត្រូវបានគេលក់នៅលើពិភពលោក គឺជាហាំបឺហ្គឺរ។

៥. សាលកិត្តិនាមហាំបឺហ្គឺ (Hamburger Hall of Fame) មានទីតាំងនៅរដ្ឋវិសស្កនសេន សហរដ្ឋអាមេរិក។

៦. ហាំបឺហ្គឺ ត្រូវបានគេបង្កើតទ្បើងនៅក្នុងឆ្នាំ១៩០០ ដោយលោក លូអ៊ិស ទ្បាសសេន (Louis Lassen) ក្នុងរដ្ឋខុនិកធីខាត់ (Connecticut) សហរដ្ឋអាម៉េរិក។

6 (CT Inventor)

៧. បឺហ្គឺដែលមានតម្លៃថ្លៃជាងគេមួយក្នុងចំណោមបឺហ្គឺដទៃទៀតក្នុងសហរដ្ឋអាម៉េរិក មានលក់នៅ Fleur de Lys រដ្ឋឡាសវេហ្គាស ដោយមានតម្លៃ៥,០០០ដុល្លារអាម៉េរិក។

៨. ម៉ាកដូណលស៍ (McDonalds) លក់បឺហ្គឺបាន៧៥ដុំក្នុងមួយវិនាទី។

8 (New Food Magazine)

៩. កាលពីសង្គ្រាមលោកលើកទី១ ហាំបឺហ្គឺ ត្រូវបានគេឱ្យនាមថា សាំងវិចសេរីភាព (Liberty Sandwiches)៕

ប្រភពពី៖ គេហទំព័រ News 9

ប្រែសម្រួលដោយ៖ មាស មុនី

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ បណ្ដុំគំនិត ភាគ២