មូលហេតុដែលអ្នកនៅតែមានអារម្មណ៍អស់កម្លាំង ទោះបីទទួលទានដំណេកគ្រប់គ្រាន់ក៏ដោយ

វាគឺជាស្ថានភាពមួយដែលបានកើតឡើងចំពោះមនុស្សជាច្រើន ត្រង់ថាទោះបីជាអ្នកទទួលទានដំណេកគ្រប់គ្រាន់ក៏ដោយ ចួនកាលអ្នកនៅតែអាចមានអារម្មណ៍អស់កម្លាំង នឿយហត់ និងមិនស្រណុកខ្លួនជាដើម។ ដើមហេតុនៃបញ្ហាអាចស្ថិតនៅក្បែរអ្នកបំផុត ប៉ុន្តែដោយសារតែអ្នកមិនបានចាប់អារម្មណ៍យកមកវិភាគ ឬរកមិនឃើញពីដើមហេតុទាំងនោះ។ ប្រសិនបើអ្នកទទួលទានដំណេកគ្រប់គ្រាន់ហើយ នៅតែមានបញ្ហាផ្លូវអារម្មណ៍ដូចបានរៀបរាប់ខាងលើ អ្នកអាចធ្វើការពិចារណាពីស្ថានភាពដែលអ្នកកំពុងប្រឈម រួចរកវិធីដំណោះស្រាយដើម្បីព្យាបាល។

ខាងក្រោមនេះជាមូលហេតុដែលអ្នកធ្វើឱ្យនៅតែមានអារម្មណ៍អស់កម្លាំង មិនស្រណុកក្នុងខ្លួន ទោះបីជាទទួលទានដំណេកគ្រប់គ្រាន់ក៏ដោយ៖

១. ការងារមានសម្ពាធច្រើន

២. ការងារដែលមានរយៈពេលយូរដើម្បីបញ្ចប់

៣. ភាពតានតឹងដោយសារបញ្ហាហិរញ្ញវត្ថុ

៤. មិនពេញចិត្តនឹងការងារ

៥. គ្មានសណ្តាប់ធ្នាប់ និងការរៀបចំទុកដាក់បានល្អ

៦. ការគេចវេះ និងការពន្យារពេល

៧. មានការឈឺចាប់រ៉ាំរ៉ៃ និងមានជំងឺ

៨. បាត់បង់មនុស្សជាទីស្រឡាញ់

៩. មិនមានគោលបំណងច្បាស់លាស់។

រូបតំណាង (ប្រភព៖ Very Well Health)

ដើម្បីព្យាបាលពីផលវិបាកទាំងនេះ អ្នកអាចអនុវត្តវិធីសាស្ត្រមួយចំនួន ដូចជា៖

១. និយាយការណ៍ពិត

២. ស្វែងរកទីតាំងដែលមានបរិយាកាសស្របនឹងចំណង់ចំណូលចិត្ត និងបង្កើតជាទម្លាប់

៣. មានភាពច្បាស់លាស់ និងប្រាកដនិយម

៤. ក្រោកឱ្យលឿនជាងមុន៥នាទីដើម្បីសម្រួលឥរិយាបថ

៥. ធ្វើលំហាត់ប្រាណ និងព្យាយាមបង្កើតទម្លាប់ដល់សុខភាព

៦. បង្កើតកំណត់ត្រាផ្ទាល់ខ្លួន ដើម្បីកត់ត្រាគំនិត និងបញ្ជាក់ពីអារម្មណ៍ខ្លួន

៧. ថែទាំរបស់អ្វីមួយ (សត្វចិញ្ចឹម ឬរុក្ខជាតិ) ដែលអាចទាក់ទាញ និងជាដៃគូកម្សាន្តរបស់អ្នក

៨. ធ្វើការតាំងសមាធិ៕

ការធ្វើសមាធិ

ប្រភព៖ គេហទំព័រ Life Hack

ប្រែសម្រួលដោយ៖ ឆេង ភត្រា

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ ហ្គេមជីវិត