វិធានការពីរយ៉ាងរបស់ UN ចំពោះប្រទេសជាសមាជិកដែលមិនគោរពតាមសេចក្ដីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខ

ប្រសិនបើប្រទេសណាមួយដែលជាសមាជិករបស់អង្គការសហប្រជាជាតិមិនគោរពនិងអនុវត្តទៅតាមសេចក្ដីសម្រេចនៃក្រុមប្រឹក្សាសន្ដិសុខកំលុងពេលដែលមានវិវាទកើតឡើង អង្គការនេះនឹងចាត់វិធានការ២យ៉ាងដើម្បីដោះស្រាយ។ វិធានការទាំងនោះរួ​មមានដូចតទៅ៖

ក. ការដាក់ទណ្ឌកម្មមិនប្រើកម្លាំង

សម្រាប់ទណ្ឌកម្មប្រភេទនេះ តំណាងអង្គការសហប្រជាជាតិនឹងធ្វើការពិភាក្សាតាមផ្លូវការទូតជាមួយនឹងប្រទេសដែលពាក់ព័ន្ធជាមុនសិន។ ក្នុងករណីដោះស្រាយមិនបាន អង្គការសហប្រជាជាតិនឹងអនុម័តការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ដោយផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ទាំងផ្លូវទឹក ផ្លូវគោកនិងផ្លូវអាកាស ដែលធ្វើឳ្យប្រទេសនោះអាចនឹងកើតមាននូវវិបត្តិសង្គមនិងសេដ្ឋកិច្ច។

 ខ. ការដាក់ទណ្ឌកម្មដោយប្រើកម្លាំងយោធា

សម្រាប់ទណ្ឌកម្មប្រភេទនេះ មានការបញ្ចូនកងទ័ពទៅហ៊ុំព័ន្ធ ឬបញ្ចូននាវាទៅកាន់ដែនទឹក ឬក៏បើកការវាយប្រហារតាមផ្លូ​វអាកាស និងផ្លូវគោក ដើម្បីធ្វើការគាប់សង្កត់ប្រទេសនោះឱ្យយល់ព្រមទទួលយកនូវលក្ខខណ្ឌដែលត្រូវបានសម្រេចដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនោះ។

រៀបរៀងដោយ៖ នៅ ស្រីនិច

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ ប្រមុខសេតវិមាន