អាហារដែលអ្នកមិនគួរឱ្យសត្វទន្សាយស៊ី

ទន្សាយ គឺជាសត្វមួយប្រភេទដែលគួរឱ្យស្រលាញ់ ហើយសព្វថ្ងៃនេះមនុស្សជាច្រើនចូលចិត្តយកទន្សាយធ្វើជាសត្វចិញ្ចឹម។ ដូច្នេះ អ្នកដែលចិញ្ចឹមទន្សាយគួរតែយល់ដឹងអំពីអាហារដែលមិនគួរឱ្យទន្សាយស៊ី។

ខាងក្រោមនេះ គឺជាអាហារដែលមិនគួរដាក់ឱ្យទន្សាយស៊ី :

ផលិតផលដែលធ្វើពីទឹកដោះគោ(dairy products)៖ យើងមិនត្រូវអោយទន្សាយស៊ីផលិតផលប្រភេទនេះទេ ព្រោះវាមានជាតិស្ករខ្ពស់ហើយអាចនាំឱ្យទន្សយឡើងទម្ងន់និងពុកធ្មេញ។

អាហារដែលធ្វើពីទឹកដោះគោ

ដំឡូងបារាំង(potato)៖ ជាទូទៅ ដំឡូងបារាំងមិនផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពទន្សាយទេ ព្រោះវាមានជីវជាតិចិញ្ចឹមច្រើនពេក តែបែរជាគ្មានកាឡូរីទៅវិញ។

ដំឡូងបារាំង (ប្រភព៖ The Irish Times)

•ដើម និងស្លឹករូបាប (Rhubarb)៖ រុក្ខជាតិមួយប្រភេទនេះអាចធ្វើឱ្យយទន្សាយពុល។

ដើមរូបាប (ប្រភព៖ Foodal)

•ស្លឹកប៉េងប៉ោះ៖ ទោះបីវាមើលទៅដូចមានសុវត្ថិភាពក្នុងការបរិភោគក៏ដោយ តែដើមបៃតងរបស់រុក្ខជាតិប៉េងប៉ោះមានជាតិ តូម៉ាទីន(tomatine) និង សូឡានីន(solanine) ដែលមានជាតិពុលហើយអាចធ្វើឱ្យទន្សាយមិនស្រួលខ្លួនបាន។

ស្លឹកប៉េងប៉ោះ (ប្រភព៖ CandleScience)

ប្រភព៖ គេហទំព័រ Animal Trust

ប្រែសម្រួលដោយ៖ គួច គីមហ្គេច

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា