ទីកន្លែងដែលគួរឲ្យខ្លាចទាំង១០នៅលើពិភពលោក

សព្វថ្ងៃនេះ នៅលើពិភពលោកមានកន្លែងស្អាតៗ និងប្លែកៗជាច្រើន។ ទន្ទឹមនឹងនេះ ក៏មានកន្លែងមួយចំនួនដែល​មានសភាពគួរឲ្យខ្លាច ដោយកន្លែងខ្លះត្រូវបានគេបោះបង់ចោល ហើយកន្លែងខ្លះទៀត ត្រូវបានគេល្បីថាមាន​ខ្មោច​លងទៀតផង។

ខាងក្រោមនេះ គឺជាឈ្មោះទីកន្លែងដែលគួរឲ្យខ្លាចទាំង១០នៅលើពិភពលោក៖
  1. មន្ទីរពេទ្យវិកលចរិក ហ្គុនជីអាម (Gonjiam Psychiatric Hospital) — ប្រទេសកូរ៉េខាងត្បូង

មន្ទីរពេទ្យវិកលចរិក ហ្គុនជីអាម (ប្រភពពី៖ Taylorjshade)

មន្ទីរពេទ្យវិកលចរិក ហ្គុនជីអាម គឺជាមន្ទីរពេទ្យមួយនៅក្នុងខេត្តហ្គីយ៉ុងហ្គី ដែលត្រូវបានគេបោះបង់​ចោលក្នុងអំទ្បុងឆ្នាំ១៩៩០។ តាមការនិយាយរបស់អ្នកភូមិបានឲ្យដឹងថា ១០ឆ្នាំមុនពេលដែលមន្ទីរ​ពេទ្យ​នេះ​​ត្រូវ​បាន​គេបិទ មានអ្នកជំងឺមួយចំនួនបានស្លាប់ដោយអាថ៌កំបាំង ជាហេតុបណ្តាលឲ្យ​មន្ទីរ​ពេទ្យ​នេះ​​ត្រូវ​បានគេបោះបង់ចោលរហូតមកដល់សព្វថ្ងៃ។

  1. វិហារ សេដលិច អូសសូអេរី (Sedlec Ossuary) — សាធារណរដ្ឋ​ឆែក

វិហារ សេដលិច អូសសូអេរី (ប្រភពពី៖ kafkadesk)

វិហារ សេដលិច អូសសូអេរី គឺជាវិហាររ៉ូម៉ាំងកាតូលិកតូចមួយដែលស្ថិតនៅក្នុងខេត្តសេដលិច នៃសាធារណរដ្ឋ​ឆែក។ នៅក្នុងវិហារមួយនេះ មានការតុបតែងរចនាសម្ព័ន្ធខាងក្នុងដោយគ្រោងឆ្នឹង​មនុស្ស​ជាច្រើន។

  1. ផ្សារលក់វត្ថុសក្តិសិទ្ធិ អាកូដេសស៊ីវ៉ា (Akodessewa Fetish Market) — ប្រទេសតូហ្គោ

ផ្សារលក់វត្ថុសាកសិទ្ធិ អាកូដេសស៊ីវា (ប្រភពពី៖ Listwand)

ផ្សារលក់វត្ថុសក្តិសិទ្ធិអាកូដេសស៊ីវ៉ា គឺជាផ្សារលក់វត្ថុសក្តិសិទ្ធិដ៏ធំមួយនៅក្នុងពិភពលោក​ ហើយ​ក៏ជាស្ថានសួគ៌មួយរបស់អ្នកចូលចិត្តនូវអ្វីដែលទាក់ទងនឹងមន្តអាគមខ្មៅផងដែរ។ នៅផ្សារនេះ មានលក់​វត្ថុ​ប្លែកៗ​ជាច្រើនដូចជាឆ្នឹងសត្វ ក្បាលសត្វ ស្បែក និងរុក្ខជាតិជាច្រើន។

  1. កោះតុក្កតា (Island of the Dolls) — ប្រទេសម៉ិកស៊ិក

កោះតុក្កតា (ប្រភពពី៖ Travelchannel)

កោះតុក្កតា គឺជាកន្លែងមួយដែលបង្កើតទ្បើងដោយបុរសម្នាក់ឈ្នោះ ដុន ជូលៀន សានតាណា ក្នុង​ប្រទេសម៉ិចស៊ិក។ កោះនេះទទួលបានឈ្មោះថាកោះតុក្កតា ដោយសារតែមានការព្យួរនូវតុក្កតាចាស់ៗជា​ច្រើន ហើយមើលទៅគួរឲ្យខ្លាចខ្លាំងណាស់។

  1. កោះហាស៊ីម៉ា (Hashima Island) — ប្រទេសជប៉ុន

កោះហាស៊ីម៉ា (ប្រភពពី៖ Pinterest)

កោះហាស៊ីម៉ា គឺជាកោះមួយដែលគេបោះបង់ចោលនៅក្នុងខេត្តណាហ្គាសាគី នៃប្រទេសជប៉ុន។ ពីដើម​ទ្បើយ កោះនេះគឺជាកន្លែងជីករ៉ែ​ធ្យូង​ថ្មក្នុងអំទ្បុងឆ្នាំ១៩៥០ ហើយបានដំណើរការរហូតដល់ឆ្នាំ​១៩៧៤។

  1. សួនក​ម្សា​ន្តឈើណូបៃ (Chernobyl Amusement Park) — ប្រទេសអ៊ុយក្រែន

សួនក​ម្សា​ន្តឈើណូបៃ (ប្រភពពី៖ Tripadvisor)

សួនក​ម្សា​ន្តឈើណូបៃ មានទីតាំងស្ថិតនៅក្នុងខេត្តប្រីបយ៉ាត ប្រទេសអ៊ុយក្រែន។ សួនក​ម្សា​ន្តនេះត្រូវ​បានបោះបង់ចោលដោយសារតែគ្រោះមហន្តរាយនុយក្លេអ៊ែរ ហើយរហូតមកដល់សព្វថ្ងៃនេះក៏នៅ​មាន​វិទ្យុសកម្មផងដែរ ដែលជាហេតុធ្វើឲ្យប្រជាជននៅក្នុងតំបន់នោះនាំគ្នាចាកចេញទៅរស់នៅតំបន់​ផ្សេង។

  1. ទីបញ្ចុះសពក្រោមដី កាតាខូម (Catacombs) — ប្រទេសបារាំង

ទីបញ្ចុះសពក្រោមដី កាតាខូម (ប្រភពពី៖ Smithsonianmag)

ទីបញ្ចុះសពក្រោមដី កាតាខូម ត្រូវបានបង្កើតទ្បើងនៅក្នុងសតវត្សទី១៨ ដោយសារតែបញ្ហាកង្វះខាត​កន្លែងបញ្ចុះសពនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ទីបញ្ចុះសពក្រោមដី កាតាខូម បានទទួលបញ្ចុះ​សព​ជាង៦លាននាក់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

  1. កោះផូហ្វេចលៀ (Poveglia Island) — ប្រទេសអ៊ីតាលី

កោះផូហ្វេចលៀ (ប្រភពពី៖ Businessinsider)

កោះផូហ្វេចលៀ មានទីតាំងស្ថិតនៅទីក្រុងវេនី ប្រទេសអ៊ីតាលី ហើយមានទេសភាពស្រស់ស្អាត បើ​សិនជាយើងមិនគិតពីអតីតកាលដ៏ចម្លែកៗដែលបានកើតទ្បើងនៅលើកោះនោះ។ កាលពីអំទ្បុងឆ្នាំ​១៧០០ កោះមួយនេះត្រូវបានដាក់ជាកន្លែងផ្ទុកអ្នកឆ្នងអាសន្នរោគ ហើយបន្ទាប់មកទៀតនៅក្នុង​អំទ្បុង​ឆ្នាំ​១៩២០ វាបានក្លាយទៅជាមន្ទីរពេទ្យជនវិកលចរិតវិញ និងជាចុងក្រោយវាត្រូវបានគេបោះបង់​ចោល។

  1. ផ្លូវទៅកាន់នរក (The Gateway to Hell) – ប្រទេសតូមិននីស្ថាន

ផ្លូវទៅកាន់នរក (ប្រភពពី៖ U-strasse)

ផ្លូវទៅកាន់នរក ដែលស្ថិតនៅក្នុងប្រទេសតូមិននីស្ថាន មួយនេះគឺជារណ្តៅភ្លើងដែលកើតទ្បើងដោយ​សារតែការជីករកប្រេងកាលពីឆ្នាំ១៩៧១ ហើយក៏មានការឆេះឧស្ម័នមេតាននៅក្នុងនោះ និង​បន្ត​ឆេះរហូតមក​ដល់បច្ចុប្បន្ននេះផងដែរ។

  1. រូងភ្នំកណ្តឹងធ្មប់ (Bell Witch Cave) – ប្រទេសធែននីស

រូងភ្នំកណ្តឹងធ្មប់ (ប្រភពពី៖ Atlasobscura)

រូងភ្នំកណ្តឹងធ្មប់ នៃប្រទេសធែននីសនេះ ធ្លាប់ជាជម្រករបស់ធ្មប់បីសាចមួយរូបដែល​បានរាត​ត្បាត​ក្រុមគ្រួសារប៊ែលក្នុងអំទ្បុងឆ្នាំ១៨០០៕

ប្រភព៖  គេហទំព័រ CNN

ប្រែសម្រួលដោយ៖ មាស មុនី