ការរាប់អានមិត្ត គឺជារឿងដ៏សំខាន់មួយ ដែលទាមទារឱ្យមនុស្សម្នាក់ៗ គិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងសម្រេចសេពគប់នរណាម្នាក់ តាមរយៈការសង្កេតមើលទៅចរិតលក្ខណៈ និងសកម្មភាពមួយចំនួន។ ជាទូទៅ ភាពយូរអង្វែងនៃមិត្តភាព កើតចេញពីការចេះយោគយល់ និងចេះអធ្យាស្រ័យគ្នា។ ប៉ុន្តែពេលខ្លះ អ្នកអាចនឹងមានការលំបាកក្នុងការកំណត់ថា តើមិត្តដែលអ្នកកំពុងរាប់អានសព្វថ្ងៃ គឺជាកល្យាណមិត្តដ៏ពិតប្រាកដសម្រាប់អ្នកដែរឬទេ? ថ្ងៃនេះ យើងនឹងទៅស្វែងយល់ពីលក្ខណសម្បត្តិចំនួន៦ ដែលអាចបង្ហាញបានថា អ្នកជាមនុស្សដែលមានខ្សែភ្នែកមុតស្រួច ហើយស្វែងរកបាននូវកល្យាណមិត្តដ៏ពិតប្រាកដម្នាក់៖
១. គេជាមនុស្សដែលរាប់អានអ្នក ដោយមិនសម្លឹងមើលលើទ្រព្យសម្បត្តិ ជាជាងសន្ដានចិត្តរបស់អ្នក
២.គេជាមនុស្សដែលចេះជួយគ្នាទៅវិញទៅមក ទោះបីក្នុងកាលៈទេសៈណាក៏ដោយ
៣. គេជាមនុស្សដែលមិននិយាយកុហក ឬលាក់បាំង និយាយដើមអ្នកពីក្រោយខ្នង
៤.គេសប្បាយត្រេកអរ នៅពេលដែលអ្នកទទួលបានជោគជ័យ និងលើកទឹកចិត្ត នៅពេលដែលអ្នកទទួលបានបរាជ័យទៅលើអ្វីមួយ
៥. គេមិនយកមិត្តភាពរបស់អ្នកមកធ្វើជាការលេងសើច កំដរអារម្មណ៍ ឬជាឈ្នាន់ដើម្បីទទួលបាននូវប្រយោជន៍ណាមួយ
៦. គេមានទំនុកចិត្តលើអ្នក និងតែងចាត់ទុកអ្នកជាមនុស្សសំខាន់ជានិច្ច បើទោះបីជាគេមានមិត្តភក្តិថ្មី ឬមានគូស្នេហ៍ក៏ដោយ៕
អត្ថបទដោយ៖ រ៉េត សុភ័ក្រ