បរិយាកាសការងារមិនល្អ ធ្វើឱ្យមនុស្សឈឺ ការងារបរាជ័យ បុគ្គលិកល្អចាកចេញ

អ្នកនិពន្ធនិងជាផលិតករកម្មវិធីទូរទស្សន៍អាម៉េរិក ភីល ខូក (Phil Cooke)​ បាននិយាយថា “វប្បធម៌ការងារ សំខាន់ជាងទស្សនវិស័យទៅទៀត។ អ្នកដឹកនាំមួយចំនួនមានទស្សនវិស័យល្អ ប៉ុន្តែបង្កើតនូវវប្បធម៌ការងារមិនល្អ ដែលជាហេតុធ្វើឱ្យទស្សនវិស័យមិនអាចសម្រេចបាន”។ ខាងក្រោម គឺជាសញ្ញាណមួយចំនួននៃបរិយាកាសការងារមិនល្អ៖

១. ការមិនចេះគោរពគ្នា និងការមើលងាយ

២. សម្ពាធការងារដោយគ្មានហេតុផល ដើម្បីចង់ទទួលបានលទ្ធផលភ្លាមៗ ដែលតាមពិតត្រូវចំណាយពេលវេលារយៈពេលវែង

៣. គ្មានសមធម៌ គ្មានយុត្តិធម៌ និងយោគយល់តែគ្នាឯង

៤. ការគំរាមកំហែង និងយាយី

៥. ខ្វះការយល់ចិត្ត ការលើកទឹកចិត្ត និងការជួយគាំទ្រ

៦. ការគ្រប់គ្រងជ្រុលហួសហេតុ សូម្បីការងារកំប៉ិចកំប៉ុក (Micromanagement)

៧. ខ្វះភាពស្មោះត្រង់ និងខ្វះគុណធម៌

មេដឹកនាំដែលល្អ ត្រូវតែដោះស្រាយបញ្ហាបរិយាកាសការងារដែលមានបញ្ហាឱ្យបាន។ មេដឹកនាំត្រូវចេះ ផ្តល់នូវអំណាច ចូលខ្លួនពាក់ព័ន្ធ ស្តាប់ សរសើរ ហ៊ានប្រឈមនឹងការលំពាក់ ជួយគ្នា និងផ្តល់យោបល់។ ពួកគេក៏ត្រូវចេះផ្តល់តម្លៃសម្រាប់ការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងលទ្ធផលការងារល្អ ភាពស្មោះត្រង់ ការលះបង់ និងការប្តេជ្ញាចិត្តរបស់បុគ្គលិក។

ប្រភព៖ Oleg Vishnepolsky

សៀវភៅ “ជម្រើស នៃភាពជាអ្នកដឹកនាំ” រៀបរៀងដោយ៖ រឺន សីហា