ចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួននៃ «ប្រព័ន្ធអប់រំសិង្ហបុរី»

សិង្ហបុរី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុតក្នុងលោក។ ការសិក្សាជាច្រើនបានបង្ហាញថា សិស្សនិស្សិតសិង្ហបុរី មានភាពវៃឆ្លាតជាងសិស្សនិស្សិតភាគច្រើននៅអឺរ៉ុបនិងអាម៉េរិកទៀត។ ក្នុងចំណោមមូលហេតុ​ជាច្រើន​ដែលធ្វើឱ្យប្រព័ន្ធអប់រំសិង្ហបុរីខ្លាំងគឺ «ស្តង់ដារគ្រូបង្រៀន» និងកម្មវិធីសិក្សាថ្នាក់គណិតវិទ្យានិងភាសាអង់គ្លេស។

១. គ្រូបង្រៀនទាំងអស់ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុត។ បេក្ខជនគ្រូបង្រៀនដែលជ្រើសរើសគឺជាសិស្ស​ពូកែដែល​មានចំណាត់ថ្នាក់ខ្ពស់ជាងគេ (លេខ១ដល់លេខ៣) នៅថ្នាក់វិទ្យាល័យ និងមានសមត្ថភាពក្នុងសិក្សា។ គ្រប់គ្រូបង្រៀន​ទាំង​​​អស់​​​ត្រូវទទួលការបណ្តុះបណ្តាល និងបញ្ចប់វគ្គសិក្សាពិសេសមួយទៀត ដែលវគ្គ​នោះមាន​រយៈពេល​យ៉ាងតិច១០០ម៉ោង។

២. កម្មវិធីសិក្សាត្រូវបានអភិវឌ្ឍដោយក្រសួងអប់រំផ្ទាល់ ហើយគ្រប់សាលារៀនត្រូវតែអនុវត្តតាម​ស្តង់ដារនេះដោយ​ម៉ត់ចត់​បំផុត ហើយកម្មវិធីសិក្សានោះទៀតសោត ត្រូវស្រាវជ្រាវពីកម្មវិធីសិក្សាល្បីល្បាញជុំវិញពិភពលោក។

៣. គណិតវិទ្យា គឺជាមុខវិជ្ជាដ៏លំបាកបំផុតសម្រាប់សិស្សានុសិស្ស​ទាំងអស់​ក្នុងលោក។ នៅសិង្ហបុរី មុខវិជ្ជានេះត្រូវបានយកចិត្តទុកដាក់ខ្លាំងក្លាបំផុតដោយក្រសួងអប់រំ ដោយបានបញ្ចូល​ជាមុខវិជ្ជា​អាទិភាព។ វិធីសាស្រ្តជាច្រើនត្រូវបានប្រើប្រាស់ ដែលធ្វើយ៉ាង​ណាឱ្យសិស្សសិង្ហបុរីទាំងអស់ពូកែគណិតវិទ្យាតែម្តង។​ សិស្សសិង្ហបុរី មិនអាចឡើងថ្នាក់បានទេ ប្រសិនបើមិនជាប់មុខវិជ្ជាគណិតវិទ្យាតាមការកំណត់របស់សាលា។ ការសិក្សាជាច្រើនបានបង្ហាញថា សិស្សសិង្ហបុរីពូកែគណិតវិទ្យាជាងគេ។

៤. កម្មិធីភាសាអង់គ្លេស « STELLAR» ជាកម្មវិធីដែលបង្កើតឡើងដើម្បីធ្វើឱ្យសិស្សទាំង​អស់មានសមត្ថភាពភាសា​អង់គ្លេស តាមរយៈបច្ចេកទេសក្នុងការសន្ទនាដោយផ្ទាល់ និងតម្រូវឱ្យអនុវត្តជាក់ស្តែង។

ប្រភព៖ championtutor.com និង internations.org

សៀវភៅ៖ បណ្តុំគំនិត ភាគ១ ដែលបានបោះពុម្ពផ្សាយដោយ ហាតប៊ុក