តើ «វត្តអារាម» មានតួនាទីអ្វីខ្លះក្នុងសង្គមខ្មែរ?

វត្តអារាមត្រូវបានកសាងនៅស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា និងក្រៅប្រទេសសម្រាប់ពុទ្ធសាសនិកជន។ ជាទូទៅ វត្តអារាមបានរួមចំណែកយ៉ាងធំធេងក្នុងប្រយោជន៍សង្គមជាតិ ទាំងផ្នែកអប៉រំ និងផ្នែកសង្គម មិនមែនសម្រាប់តែប្រយោជន៍សាសនាតែមួយមុខនោះទេ។  ដូចនេះតើវត្តអារាមមានតួនាទីអ្វីខ្លះទៅ?

ក. ផ្នែកអប់រំ

 • អប់រំពុទ្ធបរិស័ទតាមរយៈព្រះធម៌វិន័យ
 • អប់រំមនុស្សបំភ្លឺផ្លួវឆ្ពោះទៅរកផ្លូវល្អ
 • អប់រំមនុស្សឱ្យចិត្តអត់ធ្មត់ ខន្តី ព្យាយាម
 • សាសនិកជន នឹងទទួលបាននូវឱវាទល្អៗពីសំណាក់ព្រះសង្ឃ
 • អប់រំមនុស្សទូទៅឱ្យមានឥរិយាបថសុភាពរាបសារ
 • ជាទីកន្លែងសម្រាប់រំងាប់ចិត្ត
 • ជាទីកន្លែងសម្រាប់រក្សាទុកនូវគម្ពីរ ក្បូនខ្នាត សាស្រ្តាផ្សេងៗ​ឱ្យនៅគង់វង្ស ។

 ខ. ផ្នែកសង្គម

 • ជាទីសំណាក់ដ៏ប្រសើរសម្រាប់ទុរគតជនទាំងឡាយ
 • ជាទីអាស្រ័យរបស់ជនពនេចរពីគ្រប់ទិសទី
 • ជាទីបណ្តុះនូវស្មារតីស្នេហាជាតិ មាតុភូមិ
 • ជាទីសម្រាប់ជួបជុំដ៏ល្អរបស់ប្រជារាស្រ្តក្នុងការប្រារព្ធពិធីបុណ្យ ផ្សេងៗ
 • ជាទីសម្រាប់ដោះស្រាយនូវវិបត្តិផ្សេងៗរបស់ពុទ្ធសាសនិកជន
 • ជាទីសម្រាប់រក្សាអត្តសញ្ញាណជាតិ…។

ដកស្រង់ពីសៀវភៅ៖ កម្រងសំណួរចម្លើយវិញ្ញាសាវប្បធម៌ទូទៅ ភាគ១ (ឈុំ កក្កដា)

សៀវភៅ «ពេជ្រមួយពាន់គ្រាប់ ភាគ១ និងភាគ២»