សម្រង់៧ឃ្លាពី «សិល្បៈសង្គ្រាម ស៊ុន ស៊ូ»

«តម្រាពិជ័យសង្គ្រាម ស៊ុនស៊ូ» គឺជាគម្ពីសឹកនិងយុទ្ធសាស្រ្តសង្គ្រាមដែលត្រូវបានចងក្រងដោយកំពូលមេទ័ពដ៏ខ្លាំងចិនម្នាក់ឈ្មោះ ស៊ុនស៊ូ។ តាមពិតទៅ ក្នុងគម្ពីសឹកនោះមានខ្លឹមសារជាច្រើន ប៉ុន្តែយើងខ្ញុំគ្រាន់តែសុំដកស្រង់ឃ្លាខ្លះប៉ុណ្ណោះ ដើម្បីគ្រាន់ជាគំនិតខ្លះៗ។

១. ស្គាល់សត្រូវច្បាស់ ស្គាល់ខ្លួនឯងច្បាស់ ច្បាំង១០០ដង ឈ្នះទាំង១០០ដង។

២. សិល្បៈសង្គ្រាមដ៏អស្ចារ្យបំផុត គឺបង្ក្រាបសត្រូវដោយមិនបាច់ប្រយុទ្ធ។

៣. បង្ហាញខ្លួន «ខ្សោយ» ពេលអ្នកខ្លាំង ហើយបង្ហាញខ្លួន «ខ្លាំង» ពេលអ្នកទន់ខ្សោយ។

៤.​ ក្នុងសភាពស្ថានការណ៍ច្របូកច្របល់ គឺជាឱកាសដ៏ល្អបំផុត។

៥. ត្រូវដឹកនាំកងទ័ពដោយចាត់ទុកពួកគេដូចជាកូនជាទីស្រលាញ់របស់យើង បន្ទាប់មកពួកគេនឹងដើរតាមអ្នករហូត ទោះជាដល់ជ្រោះជ្រៅប៉ុណ្ណាក៏ដោយ។

៦. មេទ័ពពូកែដឹងពេលណាដែលត្រូវប្រយុទ្ធ និងពេលណាមិនគួរប្រយុទ្ធ។

៧. ពេលអ្នកនៅឆ្ងាយពីសត្រូវ ត្រូវធ្វើឱ្យគេដឹងថាអ្នកនៅជិត ហើយពេលអ្នកនៅជិត ត្រូវធ្វើឱ្យគេដឹងថាអ្នកនៅឆ្ងាយ។

រក្សាសិទ្ធិដោយ៖ ហាតប៊ុក

សៀវភៅ «១០១អំពីប្រទេសចិន» ដែលបានបោះពុម្ពផ្សាយហើយ!