ពាក្យសំដី១២ឃ្លារបស់ឆាវ ម៉ុងទឺ (ឆាវឆាវ) ក្នុងរឿងនគរទាំង (សាមកុក)

លោកអ្នកដែលធ្លាប់បានទស្សនារឿងភាគបូរាណចិនរឿង នគរទាំងបី ឬសាមកុក ប្រាកដជាស្គាល់ច្បាស់ណាស់អំពីតួអង្គ ឆាវ ម៉ុងទឺ (ឆាវឆាវ)។ តាមពិតទៅឆាវឆាវ (Cao Cao) គឺជាស្តេចត្រាញ់ក្នុងសម័យចិនបូរាណ ដែលគ្រប់គ្រងដែនដីមួយក្នុងចំណោមដែនដី៣ផ្សេងទៀត។ ឆាវឆាវ គឺជាបុគ្គលម្នាក់ដែលមានភាពឆ្លាតវៃ ប៉ិនប្រសប់ប្រើប្រាស់មនុស្ស មានល្បិច និងជាមនុស្សហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចគោលដៅ។

ខាងក្រោម គឺជាសម្រង់ពាក្យសំដី ១២ឃ្លារបស់ឆាវឆាវ ដែលដកស្រង់ពីរឿងនគរទាំងបី។

១. បរាជ័យមានអ្វីគួរឱ្យខ្លាច! អ្វីគួរឱ្យខ្លាចគឺ «ចិត្តបរាជ័យ»។

២. ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោក ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំទេ។

៣. របស់ប្រើឱ្យអស់ប្រយោជន៍​​ មនុស្សប្រើឱ្យអស់ពីសមត្ថភាព។

៤. បើគង់តែនឹងបាត់បង់ ត្រូវតែបាត់បង់ដោយមានតម្លៃ។

៥. បរាជ័យជារឿងល្អ! បរាជ័យអាចបង្រៀនពួកយើងឱ្យទទួលបានជោគជ័យដោយរបៀបម៉េច។

៦. រឿងអីក៏ដោយ ក៏មានផលល្អនិងផលអាក្រក់ដែរ។

៧. រកបានអ្នកក្លាហានម្នាក់ មានតម្លៃជាងមាសមួយសែនតម្លឹងទៀត។

៨. ក្នុងសម័យសង្គ្រាម មានតែអ្នកខ្លាំងទេដែលមានសិទ្ធិនិយាយអំ​ពីគុណធម៌។

៩. បើចង់ដឹងថាអ្នកណាជាឃាតករ ត្រូវវិភាគការស្លាប់ម្នាក់នោះថា មានប្រយោជន៍ដល់អ្នកណាជាងគេ។

១០. មន្រ្តីឆ្លាតបម្រើម្ចាស់ល្ងង់ គឺជារឿងឈឺចាប់ជាងគេក្នុងលោក។

១១. បើចង់ធ្វើកិច្ចការធំ ត្រូវទ្រាំនឹងអ្វីដែលគេមិនអាចទ្រាំបាន។

១២. ទ័ពដែលឈ្នះផ្ទួនៗគឺទ័ពក្អេងក្អាង! ទ័ពក្អេងក្អាងគឺជាទ័ពបរាជ័យ៕

© រក្សាសិទ្ធិដោយ៖ ហាតប៊ុក

សៀវភៅ «១០១អំពីប្រទេសចិន» ចេញផ្សាយនៅចុងខែមេសា ឆ្នាំ២០១៩