ដើម្បីទទួលបានសុភមង្គលក្នុងគ្រួសារ ឪពុកម្តាយត្រូវធ្វើអ្វីខ្លះ?

ឪពុកម្តាយ គឺជាបុគ្គលដ៏សំខាន់បំផុតមួយ ដើម្បីធានាឱ្យបាននូវសុភមង្គល។ កិច្ចការរបស់ឪពុកម្តាយ មិនមែនត្រឹមតែចិញ្ចឹមកូនឱ្យរស់រានមានជីវិតប៉ុណ្ណោះទេ ហើយក៏មិនមែនត្រឹមតែប្រឹងរកលុយមួយមុខនោះដែរ។ អ្វីដែលសំខាន់បំផុត គឺផ្តល់ឱ្យគ្រួសារទាំងមូលនូវសុភមង្គល។ សំណួរចោទសួរថា “តើឪពុកម្តាយ ត្រូវធ្វើដូចម្តេចដើម្បីធ្វើឱ្យគ្រួសារទទួលបានសុភមង្គល”?

 • ចេះបង្កើតបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។
 • មានទំនាក់ទំនងល្អនឹងគ្នា។
 • ចេះយល់ពីសេចក្តីត្រូវការរបស់សមាជិកគ្រប់រូប។
 • យល់ពីតួនាទីរបស់ខ្លួនចំពោះកូនៗ ដោយផ្តល់នូវការស្រឡាញ់ និងភាពកក់ក្តៅដល់បុត្រគ្រប់ៗគ្នា។
 • ចិញ្ចឹមបីបាច់ ថែរក្សាកូនៗដោយការទទួលខុសត្រូវខ្ពស់។
 • រកប្រាក់ចំណូលឱ្យបានគ្រប់គ្រាន់ សម្រាប់ទុកផ្គត់ផ្គង់ការ​សិក្សា​របស់កូនៗ ព្រមទាំងការចំណាយផ្សេងៗក្នុងជីវភាព​រស់នៅ ។
 • ធ្វើការសម្រេចចិត្តផ្សេងៗ ដោយផ្អែកលើផលប្រយោជន៍រួម​នៅក្នុងគ្រួសារ ។
 • ធ្វើជាគម្រូល្អដល់សមាជិកគ្រួសារ មិនប្រព្រឹត្តអបាយមុខទាំង​បី (ស្រី ស្រា ល្បែង ) និងមិនប្រើអំពើហិង្សានៅក្នុងគ្រួសារ។
 • អប់រំ ណែនាំ ទូន្មាន ប្រៀនប្រដៅកូនៗដើម្បីឱ្យពួកគេក្លាយ​ខ្លួន​ជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អរបស់សង្គមជាតិ។
 • ត្រូវមានព្រហ្មវិហារធម៌ (មេត្តា ករុណា មុទិតា និងឧបេក្ខា)​ ចំពោះ​កូន​គ្រប់ៗគ្នា ។
 • បំពេញតម្រូវការរបស់កូនៗទាំងផ្លូវកាយ ផ្លូវសម្ភារៈដោយឆ្លាតវៃ ។
 • ចេះស្តាប់ហេតុផល មានការអត់ធ្មត់ និងចេះដោះស្រាយបញ្ហា​នានាដោយការទទួលខុសត្រូវខ្ពស់៕

ដកស្រង់ពីសៀវភៅ៖ កម្រងសំណួរចម្លើយវិញ្ញសាវប្បធម៌ទូទៅ ភាគ១

សៀវភៅ៖ កម្រងសំណួរចម្លើយវិញ្ញសាវប្បធម៌ទូទៅ ភាគ១ និងភាគ២ ដោយបោះពុម្ពផ្សាយដោយ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក