តើ «តុលាការអព្យាក្រិត្យ» ត្រូវមានលក្ខណៈដូចម្តេចខ្លះ ?

តុលាការ គឺជាអង្គភាពដែលទទួលខុសត្រូវក្នុងការផ្តល់នូវយុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់គ្រង។ ដើម្បីធានាដល់ការផ្តល់ជូនយុត្តិធម៌ពិតប្រាកដសម្រាប់ប្រជាជន លុះត្រាតែតុលាការត្រូវប្រកាន់នូវភាពអព្យាក្រិត្យ។ តើ «តុលាការអព្យាក្រិត្យ» ត្រូវមានលក្ខណៈដូចម្តេច?

តុលាការដែលអព្យាក្រឹត្យត្រូវមានលក្ខណៈដូចតទៅ៖

  • អំណាចតុលាការត្រូវមានឯករាជ្យភាព។
  • អំណាចតុលាការត្រូវធានាបាននូវភាពស្មើគ្នាចំពោះមុខច្បាប់ដល់ប្រជាពលរដ្ឋគ្រប់រូប ។
  • អំណាចតុលាការត្រូវការពារសិទ្ធិសេរីភាព ដល់ប្រជាពលរដ្ឋ​គ្រប់ៗគ្នា ។
  • អំណាចតុលាការត្រូវតែគ្របដណ្តប់ទៅលើគ្រប់រឿងក្តីទាំងអស់។
  • អំណាចតុលាការត្រូវធានាស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ។

ដកស្រង់ពីសៀវភៅ “កម្រងសំណួរចម្លើយវិញ្ញាសាវប្បធម៌ទូទៅ ភាគ១” 

សៀវភៅ “កម្រងសំណួរចម្លើយវិញ្ញាសាវប្បធម៌ទូទៅ ភាគ១ និងភាគ២” បោះពុម្ពផ្សាយដោយ ហាតប៊ុក