គោលការណ៍ទាំង ៧ របស់បិតាឯករាជ្យឥណ្ឌា មហាត្មៈ គន្ធី

ជាមេដឹកនាំមួយរូបដែលបានទាមទារឯករាជ្យទាំងស្រុងពី ចក្រភពអង់គ្លេសវិញក្នុងឆ្នាំ ១៩៤៧ មានឈ្មោះល្បីល្បាញក្នុងសតវត្សទី ២០។ លោកបានស្លាប់ ដោយការធ្វើឃាតដោយបាញ់សម្លាប់នៅអាយុ៧៨ឆ្នាំ ហើយលោក មហាត្មនៈ គន្ធី បានបន្សល់ទុកនូវ​មរតក​ផ្នត់គំនិតយ៉ាងច្រើន សម្រាប់មនុស្សទូទៅ ដើម្បីធ្វើការសិក្សា និងរៀនសូត្រ។

នៅក្នុងគំនិត និងទស្សនៈរបស់លោក គេសង្កេតឃើញទស្សនៈពាក់ព័ន្ធនឹងទ្រឹស្តីអត់ធ្មត់ បានសាយភាយដល់បណ្តាគ្រប់ស្រទាប់ ជាពិសេសថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នក្រុមហ៊ុន រដ្ឋ និងឯកជន។ នៅក្នុងចំណោមទស្សនៈទាំងនេះ បច្ចុប្បន្នយើងឃើញ​មានគោលការណ៍៧ ចំណុចដែលនាំមកនូវសេចក្តីវិនាស របស់លោក​ដែលលេចធ្លោជាងគេ។ ចំណុចទាំង ៧ នេះមាន៖

១. នយោបាយ ដែលគ្មានគោលការណ៍ – Politics without Principles

២. ទ្រព្យបរិក្ខា ដែលមិនមានការស្វែងរក – Wealth without Work

៣. ភាពរីករាយដែលគ្មានការត្រិះរិះពិចារណា​ – Pleasure without Conscience

៤. ចំណេះដឹង ដែលគ្មានចរិយាសម្បត្តិ – Knowledge without Character

៥. ការធ្វើអាជីវកម្មដែលគ្មានក្រមសីលធម៌ – Commerce without Morality

៦. វិទ្យាសាស្រ្ត ដែលគ្មានមនុស្សធម៌ – Science without Humanity

៧. ការគោរពបូជា ដោយគ្មានការលះបង់ – Worship without Sacrifice

គ្រប់បុគ្គល ធុរជន មន្ត្រីរាជការ ប្រជាពលរដ្ឋណា ដែលធ្វើនូវទង្វើរដូចបានលើកឡើងទាំង ៧ ចំណុចខាងលើ ជាប់ឈ្មោះជាបុគ្គលដែលមិនបានផ្តល់ផលប្រយោជន៍ដល់សង្គម និងភពផែនដីឡើយ៕

© ទទួលសិទ្ធិចែករំលែកដោយ៖ គេហទំព័រចែកចាយ (jakjay.com)

សៀវភៅ “មនុស្ស១០០គំនិត១០០០”