ប្រធានាធិបតីអាមេរិចរូបណា ដែលចូលចិត្តអានសៀវភៅជាងគេ?

ដើម្បីក្លាយខ្លួនជាប្រមុខនៃប្រទេសមហាអំណាចក្នុងលោក ប្រធានាធិបតីអាមេរិចនីមួយៗ សុទ្ធតែជាមនុស្សចូលចិត្តអានសៀវភៅ។ ប៉ុន្តែច្បាស់ណាស់ ប្រាកដជាមានម្នាក់ក្នុងចំណោម៤៥នាក់ ដែលជាអ្នកចូលចិត្តអានជាងគេបំផុត។

លោក ថេអូដ័រ រ៉ូសេវែលធ័ (Theodore Roosevelt) ប្រធានាធិបតីទី២៦ ដែលបានកាន់អំណាចពីរអាណត្តិ ពីឆ្នាំ១៩០១ ដល់ ១៩០៩។ ទោះបីមិនបានប្រាប់ពីចំនួនសរុប សៀវភៅដែលលោកបាន​អាន ប៉ុន្តែយោងតាមសៀវភៅជីវប្រវត្តិដែលសរសេរ​ដោយអ្នកនិពន្ធឈ្មោះ Edmund Morris លោក ប្រមុខរដ្ឋក្មេងជាងគេរបស់អាមេរិចរូបនេះ បានអានសៀវភៅបាន១ក្បាលក្នុងមួយថ្ងៃ បើលោករវល់ខ្លាំង។ បើថ្ងៃទំនេរវិញ លោកអាចអានសៀវភៅបាន ២ ទៅ៣ក្បាលឯណោះ។

លោក រ៉ូសេវែលធ៍ កំពុងអានសៀវភៅ

ចុះអ្នកវិញ អានសៀវភៅបានប៉ុន្មានហើយ?

សៀវភៅ «ចំណេះដឹងសកល​ ភាគ១» របស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក