២០ ចំណុចដែលអ្នកមិនធ្លាប់ដឹងអំពី “ប្រទេសកូរ៉េខាងត្បូង”

ជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់ ស៊ីវីល័យ និងមិនត្រឹមតែមានតារាស្អាតៗប៉ុណ្ណោះទេ ថែមទាំងមានរឿងគួរឲ្យចាប់​អារម្មណ៍ និងសំខាន់ៗដែលលោកអ្នកគួរស្វែងយល់។ ខាងក្រោម ជារឿង២០ ដែលអ្នកគួរដឹង ឬមិនធ្លាប់ដឹង អំពីប្រទេស​កូរ៉េខាងត្បូង។

១. កើតមកភ្លាមអាយុ១ឆ្នាំភ្លាម៖ គ្រាន់តែចាប់កំណើត អ្នកមានអាយុ១ឆ្នាំទៅហើយ។ គេរាប់ចំនួន១ឆ្នាំ បន្ថែមពីលើអាយុរបស់អ្នក មានន័យថា បើអ្នកកើតបាន១០ឆ្នាំ នោះអ្នកត្រូវបានគេរាប់ថា មានអាយុ១១ឆ្នាំ។

២. អាហារ និងឡានតាក់ស៊ី មានតម្លៃថោក៖ ប្រហែលមិនដូចអ្វីដែលអ្នកគិតឡើយថាកូរ៉េខាងត្បូង​ជា​​ប្រទេសស៊ីវីល័យ តែអាហារ និងឡានតាក់ស៊ី មានតម្លៃទាប។ អ្នកចំណាយត្រឹមតែ ៥ដុល្លារ គឺអាច​ទទួល​ទានអាហារបានយ៉ាងឆ្ងាញ់ និងឆ្អែតទៀតផង។

សៀវភៅ៖ ចំណេះដឹងសកល ភាគ១ (បោះពុម្ពដោយ ហាតប៊ុក)

៣. អាហារគ្រប់ប្រភេទមាន Kimchi (រសជាតិហិល)៖ បើអ្នកបានទៅប្រទេសកូរ៉េ សូមកុំភ្លេចត្រៀម​អណ្តាត ដើម្បីភ្លក្សរសជាតិហិល ពីព្រោះស្ទើរតែគ្រប់ភោជនីដ្ឋាន មានអាហារ​ដែលលាយជាមួយ Kimchin។ Kimchin ជាប្រភេទស្ពៃជ្រក់ម្យ៉ាង ដែលលាយជាមួយម្ទេស ដែលនិយមនៅ​ប្រទេស​កូរ៉េ។

៤. អ្នកអាចផឹកស្រាគ្រប់ទីកន្លែង៖ កន្លែងណាក៏អ្នកអាចទទួលទានសុរាបានដែរ មិនថាក្នុងបារ ហាងលក់ទំនិញ ក្នុងរថភ្លើង ឡានក្រុង ឬចិញ្ចើមថ្នល់ក៏ដោយ។ ការផឹកស្រានៅទីសាធារណៈ ក្នុង​ប្រទេសកូរ៉េខាងត្បូង គឺជាសកម្មភាពស្របច្បាប់ ហើយស្រាត្រូវបានគេលក់នៅគ្រប់ទីកន្លែង។

៥. គូស្នេហ៍មិនចេះលាក់លៀម៖ ផ្ទុយគ្នាបន្តិចពីប្រទេសជប៉ុន គូស្នេហ៍នៅប្រទេសកូរ៉េ ហាក់រីករាយ និងបើកចំហរខ្លាំងណាស់។ ពួកគេអាចកាន់ដៃគ្នា ឱបថើប ឬស្លៀកពាក់អាវគូស្នេហ៍ ដោយគ្មាន​អៀនខ្មាស់។

៦. Wifi មានគ្រប់ទីកន្លែង៖ បើអ្នកទៅលេងនៅទីក្រុងធំៗ ក្នុងប្រទេសកូរ៉េ អ្នកមិនចាំបាច់យក​ស្មាតហ្វូន ដែលមានអុិនធឺណែតអ្វីទេ។ ពាក្យថា “Free Wifi” មាននៅគ្រប់ទីកន្លែង គ្រប់ហាង ឬនៅតាមរថយន្តតាក់ស៊ីក្តី។

៧. អាគារស្នាក់នៅ (Apartment) ស្រដៀងៗគ្នា៖ មិននឹកស្មានថា ប្រទេសសេរី និងរីកចម្រើន គ្មានគំនិតឆ្នៃប្រឌិតច្រើនបែបនេះសោះ។ អាគារភាគច្រើន ពិសេសនៅទីក្រុង Busan មានលក្ខណៈ​ស្ទើរតែដូចគ្នាទាំងអស់។ ស្ថាបត្យករ មិនចាំបាច់ខ្វល់ខ្វាយ អំពី ម៉ូដ អាគាររបស់ខ្លួនឡើយ គឺយកតាមទម្រង់តែមួយ គឺរួចបាត់ទៅហើយ។ បើអ្នកស្រវឹងខ្លាំងវិញ ប្រហែលពិបាកនឹងស្គាល់ថា ផ្ទះណាជាផ្ទះរបស់ខ្លួនណាស់មើលទៅ។

អាគារស្នាក់នៅ ឬ Apartment នៅប្រទេសកូរ៉េខាងត្បូង

៨. ប្រជាជនគោរពច្បាប់ចរាចរណ៍បំផុត៖ មិនខ្វល់ថាកាលៈទេសៈណាក៏ដោយ ក៏ប្រជាជនកូរ៉េតែងតែ​គោរព​ច្បាប់​ចរាចរណ៍ជានិច្ច។

៩. ច្បាប់អុិនធឺណែត៖ ទោះបី កូរ៉េខាងត្បូង ជាប្រទេសប្រជាធិបតេយ្យក្តី ក៏រដ្ឋាភិបាលមានសិទ្ធិ​ហាម​ឃាត់​មនុស្សមិនឲ្យប្រើប្រាស់អុិនធឺណែតដែរ ដោយមូលហេតុមួយចំនួន

១០. បងប្អូនកូរ៉េទាំងពីរ នៅមានសង្គ្រាមនៅឡើយ៖ មកដល់ពេលនេះ មិនទាន់មានការប្រកាស​បញ្ចប់​​សង្គ្រាមផ្លូវការនៅឡើយទេ របស់បងប្អូនសត្រូវទាំងពីរនៅឡើយ ក្រោយពេលសង្គ្រាម​បង្ហូរ​ឈាមរយៈពេល៣ឆ្នាំ (ឆ្នាំ១៩៥០ ដល់១៩៥៣)។

១១. ប្រភេទឈាម កំណត់ចរិតលក្ខណៈ៖ គំនិតនេះ បានហូរចេញពីជប៉ុន ទៅកោះតៃវ៉ាន រហូតដល់​កូរ៉េខាងត្បូង ហើយបន្តប្រជាប្រិយភាពរហូតបច្ចុប្បន្ន។ ប្រជាជនកូរ៉េ ជឿថា ប្រភេទឈាម​របស់អ្នក គឺកំណត់ចរិតលក្ខណៈរបស់អ្នកផ្ទាល់តែម្តង។ ជាក់ស្តែង បើអ្នកសួរទៅកាន់ប្រជាជនកូរ៉េ ៩៩ភាគរយ គឺស្គាល់ពីប្រភេទឈាមរបស់ខ្លួន ខុសគ្នាពីប្រជាជនកម្ពុជាដែលមានតិចតួចនៅឡើយ​ដែលស្គាល់​ប្រភេទឈាមខ្លួនឯងថា ប្រភេទ A, B, AB ឬ O នោះ។​

១២. ប្រជាជនកូរ៉េ ខ្លាចលេខ ៤៖ គ្មានទេជាន់ទី៤ ដូចនេះក៏គ្មានលេខ៤ ក្នុងជណ្តើរយន្តដែរ។ លេខ៤ គឺជាលេខអាក្រក់សម្រាប់ប្រជាជនកូរ៉េ ហើយក៏ជាមិនល្អសម្រាប់ប្រជាជនអាស៊ីមួយចំនួនទៀតដែរ ដែលជាទូទៅលេខ៤ មានន័យថា លេខខ្មោច ឬតំណាងឲ្យសេចក្តីស្លាប់។

១៣. បារ ឬក្លឹបរាត្រី បើកដំណើរការរាល់យប់៖ បើអ្នកចង់រីករាយជាមួយពិធីជប់លៀង ឬកម្មវិធីសប្បាយផ្សេងៗ ប្រទេសកូរ៉េខាងត្បូង គឺជាកន្លែងសាកសមបំផុត។ គ្មានច្បាប់ហាមឃាត់បារ ឬក្លឹបមិនឲ្យលក់គ្រឿងស្រវឹង ឬកំណត់ពេលវេលាបើកដំណើរការឡើយ។ ដូចនេះ បារ ឬក្លឹបជាច្រើន បានបើកដំណើរការរហូតដល់ម៉ោង ៧ព្រឹកក៏មាន។

១៤. ប្រជាជនកូរ៉េ មិនដែលប្រើប្រាស់ទឹកក្រហម៖ ដូចគ្នានឹងលេខ៤ដែរ ប្រជាជនកូរ៉េ មិនដែលសរសេរប៊ិច ឬ Marker ពណ៌ក្រហមឡើយ។ ក្រហម គឺជាពណ៌តំណាងឲ្យសេចក្តីស្លាប់ ឧទាហរណ៍ថា អ្នកសរសេរឈ្មោះនរណាម្នាក់ ដោយប្រើប្រាស់ប៊ិចពណ៌ក្រហម មានន័យថា អ្នកចង់ឲ្យគេនោះស្លាប់។

១៥. ការវះកាត់កែសម្ផស្ស ពេញនិយមបំផុត៖ វាជារឿងសាមញ្ញ និងពេញនិយមបំផុតសម្រាប់​ប្រជាជន​​កូរ៉េ ដែលចូលចិត្តការវះកាត់កែសម្ផស្ស។ ដូចនេះ គ្មានអ្វីចំឡែកឡើយ ដែលតារា ឬ​ប្រជាជន​កូរ៉េ​ស្រស់ស្អាតនោះ។ មានតារា កូរ៉េណាមួយដែលមិនធ្លាប់វះកាត់កែសម្ផស្សនោះ ទោះបីតារាប្រុស​ក៏ដោយ។ ជាក់ស្តែង ប្រទេសកូរ៉េខាងត្បូង បានក្លាយជាទីផ្សារ​ វះកាត់កែសម្ផស្សធំជាងគេបំផុត​ក្នុងលោក។

លោក Ji Chang Wook តារាសម្តែងដែលវះកាត់កែសម្ភស្សដែរ

១៦. ចោលក្រដាសក្នុងធុងសម្រាម មិនមែនក្នុងបង្គន់ឡើយ៖ ក្រោយជូតរួចរាល់ ជាធម្មតាអ្នកត្រូវ​ចោល​របស់ក្រង្វក់នេះចូលទៅក្នុងបង្គន់ ប៉ុន្តែសម្រាប់ប្រជាជនកូរ៉េ គឺមិនដូចនេះឡើយ។ អ្នកនឹងឃើញ ធុង​សម្រាមនៅជាប់នឹងបង្គន់ជានិច្ច ហើយអ្នកក៏តែងតែឃើញ របស់ទាំងនោះ នៅក្នុងធុងសម្រាម​នោះដែរ។

១៧. ប្រជាជនកូរ៉េ ចូលចិត្តយុទ្ធនាការបោះឆ្នោតណាស់៖ ទាំងអ្នកឃោសនារកសម្លេងឆ្នោត ទាំង​ប្រជាជន ហាក់រីករាយជាមួយយុទ្ធនាការឃោសនាបោះឆ្នោតណាស់។ តាមដងផ្លូវ អ្នកឃោសនា ដែលជាអ្នកនយោបាយជិះរថយន្ត ឬដើរ ដោយស្រែកខ្លាំងៗ ហើយប្រជាជនដែលធ្វើដំណើរ​តាមផ្លូវ​ក៏ស្រែកសារទរជាមួយគ្នាដែរ។ សឹងគ្រប់ពេល អ្នកឃោសនា តែងតែចុះ ឬចូលទៅក្នុងហាង ហើយចាប់ដៃ និងជជែកគ្នាលេងជាធម្មតា។

១៨. សាច់ឆ្កែត្រូវបានលក់ព្រោងព្រាតពេញភោជនីយដ្ឋាន៖ សាច់ឆ្កែ គឺអាហារពិសេសដែលត្រូវបាន​គេ​លក់​​ដោយសេរី នៅតាមភោជនីយដ្ឋាន ឬតាមដងផ្លូវ។ ការបរិភោគ សាច់សុនខ ត្រូវបានគេអនុវត្តន៍​នៅបណ្តាប្រទេសជាច្រើននៅអាស៊ី ពិសេសនៅប្រទេសចិន និងវៀតណាមជាដើម។

១៩. កូរ៉េខាងត្បូង និងជប៉ុន គឺជាសត្រូវ៖ ប្រជាជនកូរ៉េ មិនចូលចិត្តប្រជាជនជប៉ុនឡើយ។ មានប្រវត្តិសាស្រ្ត​​ដ៏ជូរជត់ជាច្រើន ដែលធ្វើឲ្យកូរ៉េស្អប់ជប៉ុន។ កាលពីដើមឆ្នាំ១៩០០ ជប៉ុនបានចូលមក​ឈ្លានពានកូរ៉េ រហូតបានជោគជ័យនៅឆ្នាំ១៩១០ ហើយបានបង្ខំឲ្យប្រជាជនកូរ៉េរៀន​ភាសាជប៉ុន និង​គោរព​លទ្ធិ ស៊ីនតូ។ លើសពីនេះ​ និងកាន់តែឃរឃៅមិនអាចបំភ្លេចបាននោះ គឺកំឡុងពេលសង្រ្គាម​លោកលើកទី២ នារី កូរ៉េ ប្រហែល ២សែន អ្នកត្រូវបានចាប់បង្ខំឲ្យធ្វើទេាសករផ្លូវភេទ សម្រាប់ទាហាន​ជប៉ុន។

២០. កង្ហារសម្លាប់មនុស្ស៖ ការបោះចោលកង្ហារនៅពេលយប់ អាចបណ្តាលឲ្យមនុស្សស្លាប់បាន។ នេះ គឺជាអ្វីដែលប្រជាជនកូរ៉េបានដឹង ក្រោយហេតុការណ៍ដ៏រន្ធត់រហូតដល់២០ករណី ដែលមនុស្សបាន​ស្លាប់ ដោយសារការចោលកង្ហារនៅពេលយប់ រហូតដល់អាជ្ញាធរកូរ៉េខាងត្បូង ចេញការណែនាំមិនឲ្យ​ប្រជាជន​បោះចោលកង្ហារនៅពេលយប់។

ប្រភព៖ គេហទំព័រ strawhatbackpacker.com

សៀវភៅ៖ ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង (បោះពុម្ពផ្សាយដោយហាតប៊ុក)