៥៧គន្លឹះក្នុងការធ្វើទីផ្សារ

លេខកូដសៀវភៅ៖ HBC-0076
ប្រែសម្រួល/រៀបរៀងដោយ ឆាយ លីហេង
ISBN 978-9924-539-64-3
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ March 01, 2021
បោះពុម្ពលើកទី 1
ទំព័រ 230
តម្លៃ 22,000 ៛
នៅពេលដែលអ្នកបានសម្រេចចិត្តជ្រើសរើសសៀវភៅមួយក្បាលនេះ វាអាចបញ្ជាក់​​បានថា អ្នកមានឧបនិស្ស័យឬទំនោរទៅរកការធ្វើជំនួញហើយ។​ បើពួកយើងស្មានមិនខុសនោះទេ អ្នកអាចជាសហគ្រិនវ័យក្មេង ឬជាបុគ្គលដែលកំពុងត្រៀមខ្លួនចូលប្រឡូកនៅក្នុងពិភពជំនួញជាក់ជាមិនខាន។ ​គ្រាន់តែចង់ប្រាប់ថាអ្នកបានជ្រើសរើសសៀវភៅដ៏ត្រឹមត្រូវមួយហើយ។ ​នៅក្នុងទំព័របន្ទាប់ យើងនឹងបកស្រាយបង្ហាញពីគំនិតផ្សេងៗព្រមទាំងបទពិសោធផ្ទាល់របស់អាជីវកម្មដែលទទួលបានជោគជ័យក្រោយការយកគំនិតទាំងនោះទៅអនុវត្តផ្ទាល់នៅក្នុងសង្គមជាក់ស្តែង។

នៅក្នុងសៀវភៅច្បាប់មុន ៦៩គន្លឹះក្នុងការធ្វើជំនួញ យើងបានចម្រាញ់យកគំនិតនិង​បទពិសោធនានារបស់អាជីវកម្មជោគជ័យនៅជុំវិញពិភពលោក យកមកបកស្រាយម្ដងរួចហើយដែរ។ ហើយនៅក្នុងសៀវភៅច្បាប់នេះវិញ យើងនឹងពន្យល់ណែនាំអំពីគំនិតនិងរបៀបធ្វើទីផ្សារដែលអាចជាមូលដ្ឋានគ្រឹះដល់អ្នកក្នុងការបង្កើតគំនិតថ្មីៗសម្រាប់ប្រើនៅក្នុងអាជីវកម្មរបស់អ្នកផ្ទាល់។

ការធ្វើទីផ្សារ គឺសំដៅទៅលើការបង្កើតឱ្យមានផលចំណេញទាំងសងខាង។​ ពោលគឺធ្វើយ៉ាងណាឱ្យអតិថិជនមានអារម្មណ៍ថាទទួលបានផលចំណេញពីការជាវផលិតផលឬសេវារបស់អ្នក ដោយអ្នកអាចនៅរក្សាតុល្យភាពនៃចំណូលបានប្រសើរ។ ​មិនត្រឹមតែធ្វើឱ្យអតិថិជនមានភាពពេញចិត្តតែប៉ុណ្ណោះនោះទេ តែអ្នកត្រូវប្រាកដថាបុគ្គលិកគ្រប់គ្នាក៏ទទួលបានភាពពេញចិត្តពេញថ្លើមនិងសប្បាយចិត្តក្នុងការបំពេញការងារនេះផងដែរ។ នេះគ្រាន់តែជាផ្នែកមួយ​ប៉ុណ្ណោះក្នុងការធ្វើទីផ្សារ វានៅមានកត្តាជាច្រើនទៀតដែលពាក់ព័ន្ធដែលអាចធ្វើឱ្យអ្នកវាយលុកទីផ្សារបានយ៉ាងជោគជ័យ។

ការធ្វើទីផ្សារដ៏មានប្រសិទ្ធភាព គឺជាលទ្ធភាពក្នុងការច្នៃប្រតិដ្ឋរបស់អាជីវកម្ម។​ ក្រុមហ៊ុនដែលទទួលបានភាពជោគជ័យទាំងអស់គឺបានកែប្រែអាជីវកម្មរបស់ពួកគេឱ្យមានភាពលេចធ្លោនិងមានភាពដាច់ដោយឡែកពីអាជីវកម្មដែលជាដៃគូប្រកួតប្រជែង។ ចំណុចលេចធ្លោទាំងនោះចាំបាច់ត្រូវផ្តល់តម្លៃដល់​អតិថិជន ដែលអាចធ្វើឱ្យពួកគេមានអារម្មណ៍ថាជាផលចំណេញក្នុងការជាវផលិតផលរបស់អ្នក​។

ការបកប្រែនិងរៀបរៀងសៀវភៅមួយក្បាលនេះឡើងដោយសង្ឃឹមថា វានឹងអាចជាផ្នែកតូចមួយក្នុងការជួយសម្រួលដល់ការស្វែងរកគំនិតទីផ្សារនិង​ការត្រិះរិះឈ្វេងយល់ពីបទពិសោធនានារបស់សហគ្រិនមួយចំនួនទៅលើប្រភេទអាជីវកម្មផ្សេងៗគ្នា។ អ្នករៀបរៀងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបកស្រាយពន្យល់និង​លើកឧទាហណ៍ផ្សេងៗ ដើម្បីធ្វើឱ្យគ្រប់គ្នាមានភាពងាយស្រួលយល់ ហើយសង្ឃឹមថាវានឹងអាចជាប្រយោជន៍សម្រាប់រាល់គ្នាយកទៅអនុវត្តនៅក្នុងជីវភាពជាក់ស្ដែង។​