ឥទ្ធិពល - The Influence

ប្រែសម្រួល/រៀបរៀងដោយ ញ៉ូង រ៉ាយ៉ា
ISBN 9789996371059
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ January 01, 2018
បោះពុម្ពលើកទី 1
ទំព័រ 170
តម្លៃ 15,000 ៛
លេខកូដសៀវភៅ HBC-011

ពិពណ៌នា:


ភាពខុសគ្នាដ៏ធំធេងមួយរវាង​បុគ្គល​ជោគជ័យ ​​​និង​បរាជ័យមិនមែន ដោយសារ​ទ្រព្យសម្បត្តិ ឱកាស បញ្ញា ចំណេះដឹង​នោះទេ ប៉ុន្តែពីព្រោះអ្នក ជោគជ័យ​ភាគច្រើនជាបុគ្គលដែលចេះ​លើកទឹកចិត្ត និង​អភិវឌ្ឍន៍​ខ្លួន​ឯង​ជា​ប្រចាំ ទោះគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។​ គេចេះលើកទឹកចិត្ត​ខ្លួន​ឯង រាល់ពេល​បាក់​ទឹកចិត្ត ដោយមិនចាំ​បាច់​​អ្នកដទៃ។ គេអាចក្រោកឈរ​រាល់ពេលដួល ដោយ​មិនចាំ​បាច់អ្នក​ដទៃ​លើក​គ្រាហ៍គេឡើង។​ គេអាចគ្រប់​គ្រង និងឆ្លៀតទាញយកប្រយោជន៍​រាល់ពេល​ជួប​បញ្ហា ដោយ​មិន​ចាំ​បាច់​គេចវេស។​ គេអភិវឌ្ឍន៍​ខ្លួនបាន​យ៉ាង​ប្រសើរ ដោយមិនចាំ​បាច់ទាល់​តែ​គេ​បង្រៀន។​ គ្រប់​យ៉ាងគេអាចធ្វើបាន ពីព្រោះ​គេ​មាន​ឆន្ទៈ​ពិតប្រាកដ មាន​កំលាំងចិត្ត ការប្តេជ្ញា​ចិត្ត​ខ្ពស់ និងដឹង​យ៉ាង​ច្បាស់​ពីរបៀបធ្វើ។​

មាតិកា:


ជំពូក១ៈ រូបមន្តសម្រាប់បញ្ជ្រាបឥទ្ធិពល

ជំពូក២ៈ ចរិតលក្ខណៈ នៃមនុស្សជោគជ័យក្នុងការបញ្ជ្រាបឥទ្ធិពល

រង្វាន់បន្ថែម៖  ការថ្លែងវោហារសព្ទ/សុន្ទរកថាដ៏មានប្រសិទ្ធិភាព

ជំពូក៣ៈ   ចរិតលក្ខណៈនៃមនុស្សដែលអាចបញ្ជ្រាបឥទ្ធិពលបាន

ជំពូក៤ៈ តាកតិចសម្រាប់បញ្ជ្រាបឥទ្ធិពល

ជំពូក៥ៈ បរិបទដែលអំណោយផលដល់ការបញ្រ្ជាបឥទ្ធិពល

ជំពូក៦ៈ ការគ្រប់គ្រងចំណាប់អារម្មណ៍