ហ្គេមស៍ជីវិត

ប្រែសម្រួល/រៀបរៀងដោយ ឈុំ សុចិណ្ណា
ISBN 978-9924-9141-0-5
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ January 01, 2017
បោះពុម្ពលើកទី 2
ទំព័រ 142
តម្លៃ 12,000 ៛
លេខកូដសៀវភៅ HBC-007

 ពិពណ៌នា:


អ្នក  គឺជាបុគ្គលម្នាក់ដែលតែងតែព្យាយាមធ្វើការអភិវឌ្ឍខ្លួនឯងគ្រប់ពេលគ្រប់វេលាប៉ុន្តែនៅតែមិនទាន់បានជោគជ័យ។ អ្នកជឿជាក់យ៉ាងច្បាស់ថា អ្នកមានសមត្ថភាព អ្នកមានការគិតប្រកបដោយទស្សនៈគតិល្អៗ តែអ្នកនៅតែបរាជ័យ។

អ្នកបានព្យាយាមស្រូបទាញយករឿងរ៉ាវល្អៗចូលមកក្នុងជីវិតរបស់ខ្លួន ប៉ុន្តែលទ្ធផលដែលទទួលបាន បែរក្លាយទៅជារឿងរ៉ាវអាក្រក់ៗ ទៅវិញ។ អ្នកបានអានអំពីជីវិតជោគជ័យរបស់បុគ្គលល្បីៗជាច្រើនរូប ប៉ុន្តែអ្នកនៅតែមិនមានភាពរីកចម្រើនគ្រប់គ្រាន់តាមអ្វីដែលខ្លួនត្រូវការ។ អ្វីៗទាំងអស់ដែលបានកើតឡើងទាំងនេះ បញ្ជាក់យ៉ាងច្បាស់ថា ដល់ពេលហើយដែលអ្នកត្រូវ “ផ្លាស់ប្តូរ”

សៀវភៅ “ហ្គេមស៍ជីវិត” មួយក្បាលនេះ នឹងអាចជួយឲ្យអ្នកជួបនូវភាពជោគជ័យក្នុងជីវិត។ ពេលដែលអ្នកអនុវត្តតាមច្បាប់របស់ហ្គេមស៍ជីវិត អ្នកនឹងទទួលបានប្រាក់ចំណូលរឹតតែកើន មានសេចក្តីសុខកាន់តែច្រើន ហើយអ្នកនឹងឃើញដំណោះស្រាយគ្រប់ពេលដែលអ្នកប្រទះនឹងបញ្ហា។


មាតិកាសំខាន់ៗ


1- វាចាអ្នកនិពន្ធ

2- ហ្គេមស៍ជីវិត

3- ច្បាប់ទី១៖ START! កំណត់ហ្គេមស៍ជីវិត

4- ច្បាប់ទី២៖ កំណត់តារាងអនុវត្តន៍ក្នុងហ្គេមស៍ជីវិត

5- ច្បាប់ទី៣៖ ជីវិតសំខាន់បំផុត

6- ច្បាប់ទី៤៖ ជ្រើសយកហ្គេមដែលចូលចិត្តលេង

7- ច្បាប់ទី៥៖ ស្វែងយល់ពីរបៀបលេង

8- ច្បាប់ទី៦៖ ផ្តើមលេងហ្គេមដែលងាយស្រួលមុន

9- ច្បាប់ទី៧៖ រកវិធីលេងថ្មី

10- ច្បាប់ទី៨៖ កំទេចផ្លូវក្រោយ

11- ច្បាប់ទី៩៖ កុំរង់ចាំឲ្យអស់ពេលវេលា (Game Over)

12- ច្បាប់ទី១០៖ រក្សាហ្គេមទុក (Save Game)

13- ច្បាប់ទី១១៖ មិនមានអ្នកណាម្នាក់ដែលពូកែគ្រប់រឿង

14- ច្បាប់ទី១២៖ បញ្ញាប្រៀបដូចជាអាវុធ

15- ច្បាប់ទី១៣៖ អភិវឌ្ឍន៍ចិត្តគំនិត

16- ច្បាប់ទី១៤៖ បន្ថែមល្បឿន

17- ច្បាប់ទី១៥៖ ច្បាប់នៃកម្ម

18- ច្បាប់ទី១៦៖ រាប់អានមិត្តភក្តិល្អៗ

19- ច្បាប់ទី១៧៖ អ្នកដឹកនាំ និងវិធីសាស្ត្រគ្រប់គ្រង

20- ច្បាប់ទី១៨៖ ផ្អាកហ្គេម (PAUSE Game)

21- ច្បាប់ទី១៩៖ បញ្ឈប់ ឬលេងបន្ត

22- ច្បាប់ទី២០៖ អនុវត្តន៍ជាប្រចាំ

23- ច្បាប់ទី២១៖ បង្កើតអត្តសញ្ញាណ

24- ច្បាប់ទី២២៖ កាន់តែឲ្យកាន់តែទទួល