សាងជីវិតគិតសង្គម

លេខកូដសៀវភៅ៖ HBC-0086
ប្រែសម្រួល/រៀបរៀងដោយ ពុយ ស៊ីដេត
ISBN 978-9924-539-72-8
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ May 08, 2021
បោះពុម្ពលើកទី 1
ទំព័រ 270
តម្លៃ 26,000 ៛
សៀវភៅសាងជីវិតគិតសង្គម គឺជាស្នាដៃដំបូងបំផុតដែលខ្ញុំបាននិពន្ធនិងរៀបរៀងឡើង ក្នុងគោលបំណងផ្តល់នូវវិធីសាស្រ្តនិង​គន្លឹះមួយចំនួនក្នុងការកសាងជីវិតឱ្យប្រសើរឡើង ពិសេសជាងនេះទៅទៀត ខ្ញុំបានបញ្រ្ជាបនូវទស្សនៈល្អៗជាច្រើន ដើម្បីឱ្យមិត្តអ្នកអានគ្រប់រូប ឱ្យចូលរួមគិតពិចារណា ចូលរួមគិតគូរខ្វល់ខ្វាយពីសង្គមជាតិរបស់ខ្លួន។

សៀវភៅនេះត្រូវបានចែកចេញជាបីចំពូក ដែលចំពូក១ និយាយអំពីការសាងជីវិតផ្ទាល់ខ្លួន ដោយក្នុងនោះមានគំនិតស្នូលសំខាន់ៗរួមមាន គន្លឹះក្នុងការសាងខ្លួនឯងឱ្យប្រសើរឡើង ការលើកទឹកចិត្ត ទស្សនៈជីវិត ទស្សនៈស្នេហា ចំណេះដឹងហិរញ្ញវត្ថុ។ ចំពូក២ ​និយាយអំពីការគិតសង្គម ដោយខ្ញុំបាទបានបញ្រ្ជាបទស្សនៈជាតិនិយម ការលើកឡើងពីបញ្ហាសង្គម នយោបាយ ដើម្បីឱ្យមិត្តអ្នកអានសិក្សាឈ្វេងយល់និងគិតពិចារណា... ហើយនិងចំពូក៣ គឺលើកឡើងអំពីទស្សនៈល្អៗរបស់បុគ្គលល្បីៗសម្រាប់យកមកសិក្សានិងអនុវត្តជាក់ស្ដែង។

យ៉ាងណាក៏ខ្ញុំនៅតែគិតថា វណ្ណកម្មមួយនេះនឹងមិនទាន់ល្អឥតខ្ចោះនៅឡើយ។ ដូច្នេះ មិត្តអ្នកអានអាចច្រានចោលនូវគំនិតឬជ្រើសយកតែកន្លែងណាដែលស្របនឹងមិត្តអ្នកអាន រីឯអ្វីដែលខុសឬធ្វើឱ្យអ្នកអានមានការទើសចិត្ត សូមវេចខ្ចប់រួចគ្រវែងចោលទៅក្នុងស្ទឹងនៃក្តីស្រឡាញ់ទៅចុះ។ រាល់អត្ថន័យនៃការបកស្រាយ រាល់ទស្សនៈដែលបានលើកឡើង សុទ្ធតែសម្រក់ចេញពីបេះដូងនៃក្ដីស្រឡាញ់និងការចែករំលែក។