សហរដ្ឋអាម៉េរិកក្នុងរដ្ឋបាលអូបាម៉ា

ប្រែសម្រួល/រៀបរៀងដោយ ឈុំ សីហា
ISBN 978-9924-539-20-9
បោះពុម្ភៈ និង​ ចែកចាយ គ្មាន
ថ្ងៃខែឆ្នាំបោះពុម្ភ May 16, 2020
បោះពុម្ពលើកទី 1
ទំព័រ 193
តម្លៃ 20,000 ៛
លេខកូដសៀវភៅ HBC-038
វាចាអ្នករៀបរៀង​

ពេលលឺឈ្មោះ «អូបាម៉ា» មនុស្សភាគច្រើនពិតជាស្គាល់ តាមរយៈរឿងរ៉ាវមួយចំនួន។ អូបាម៉ា ជាប្រធានាធិបតីមហាអំណាច​ពិភពលោកមួយរូប គឺសហរដ្ឋអាម៉េរិក។ អូបាម៉ា គឺជាប្រធានាធិបតី​អាម៉េរិក​ស្បែកខ្មៅដំបូង ក្នុងប្រវត្តិសាស្រ្តនៃប្រទេសដែលធ្លាប់ដិត     ដាម​​​ដោយការរើសអើងពូជសាសន៍និងរបបទាសភាព។ គាត់ជា​បុគ្គល​ដែលមានចរិតលក្ខណៈគួរឱ្យគោរពនិងកោតសរសើរ ជាមួយ​ចរិតសុភាពរាបសារ ទន់ភ្លន់តែម៉ឹងម៉ាត់ ពូកែខាងវោហារសព្ទ និងភាពជាអ្នកដឹកនាំដ៏ល្អ។ ចុះបើនិយាយអំពីការគ្រប់គ្រងប្រទេសវិញ ក្នុងនាមជាប្រធានាធិបតីអាម៉េរិករយៈពេល៨ឆ្នាំ តើ បារ៉ាក់ ​អូបាម៉ា ដឹកនាំសហរដ្ឋអាម៉េរិក យ៉ាងដូចម្តេច?

«សហរដ្ឋអាម៉េរិក ក្នុងរដ្ឋបាលអូបាម៉ា» នឹងរៀបរាប់ចំណុចសំខាន់ៗជាច្រើនដូចជា នយោបាយក្នុងនិងក្រៅប្រទេស ដំណើរជីវិតរបស់លោក និងទស្សនៈល្អៗមួយចំនួនរបស់គាត់។ រឿ​ង​រ៉ាវ​មិ​នតិចឡើយដែលបានកើត​ក្នុងជីវិត​បុរសម្នាក់នេះ ហើយក៏មានព្រឹត្តិការណ៍និងគោលនយោបាយ​មិនតិចដែរ ដែលបានកើតឡើងក្នុងរយៈពេល២អាណត្តិឬ៨ឆ្នាំ​ក្នុងរដ្ឋបាលរបស់លោក។ យើងប្រហែលជាអាចចងចាំព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ចន្លោះពីឆ្នាំ២០០៨ ដល់ ២០១៦ ដែលរួមមាន​ បដិវត្តអារ៉ាប់ ការតាមប្រមាញ់មេភេរវកម្មអាល់កៃដា បញ្ហានុយក្លែអ៊ែរកូរ៉េខាងជើងនិងអ៊ីរ៉ង់ វិបត្តិនៅមជ្ឈិមបូព៌ា បញ្ហាអ៊ីស្រាអែល​និងប៉ាឡេស្ទីន ការទប់ទល់ជាមួយឥទ្ធិពលរបស់ចិន ព្រមទាំង​រឿងរ៉ាវ​ជាច្រើនទៀត។ កិច្ចការក្នុងប្រទេសវិញ លោក ​​អូបាម៉ា បានធ្វើការកំណែទម្រង់លើវិស័យមួយចំនួនដូចជា សុខាភិបាល យុត្តិធម៌ ពន្ធដារ សេដ្ឋកិច្ច អប់រំ បរិស្ថាន សន្តិសុខ និងសិទ្ធិមនុស្សជាដើម។ ការជាប់ឆ្នោតរហូតដល់ពីរអាណត្តិរបស់ខ្លួន អាចត្រូវបានចាត់ទុកជាជោគជ័យ ដែលបង្កឱកាសយ៉ាងច្រើនឱ្យ​រដ្ឋបាលរបស់លោក អាចដឹកនាំសហអាម៉េរិកឆ្ពោះទៅរកគោលដៅ ប៉ុន្តែ​ទន្ទឹមនឹងនោះ ក៏មានបញ្ហាប្រឈមជាច្រើនដែលបានជួបប្រទះ។ ដូចនេះ រឿងរ៉ាវ​ទាំង​អស់នេះ នឹងត្រូវបានរៀបរាប់ក្នុងសៀវភៅដែលលោកអ្នកកំពុងកាន់​ក្នុងដៃនេះ។

ខ្ញុំសូមអរគុណដោយស្មោះ និងជ្រាលជ្រៅបំផុត ដែលបងប្អូន​បានសម្រេចចិត្តទិញនិងអានសៀវភៅនេះ។ បន្ថែមពីលើនេះ ខ្ញុំក៏សូម​ទោសទុកជាមុន នូវ​​​រាល់កំហុសឆ្គងដោយអចេតនា ដ្បិត​​ការស្រាវជ្រាវចងក្រងនេះនៅមានកម្រិតនៅឡើយ។ ដូចនេះហើយ ខ្ញុំសប្បាយចិត្តចំពោះការ​រិះគន់ ដើម្បី​ស្ថា​បនា​​ពី​សំណាក់ប្រិយមិត្តអ្នកអានទាំងអស់។ ដោយក្តីគោរព ស្រលាញ់ និងរាប់អាន!

ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០

ឈុំ សីហា​