វិធីសាស្រ្តប្រមាញ់ការងារ

លេខកូដសៀវភៅ៖ HBC-009
ប្រែសម្រួល/រៀបរៀងដោយ ឈុំ សីហា
ISBN 9789996371097
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ January 01, 2018
បោះពុម្ពលើកទី 1
ទំព័រ 170
តម្លៃ 15,000 ៛

ពិពណ៌នា:


វិធីសាស្រ្តប្រមាញ់ការងារ ត្រូវបានរួមផ្សំដោយ​ជំហាន​សំខាន់ៗ ៣ គឺ វិធី​សាស្រ្ត​ស្វែងរកការងារ វិធីសាស្រ្តសរសេរពាក្យ​ស្នើសុំ​ការងារ និងវិធី​សាស្រ្ត​​​សម្ភាស​ការងារ។ ខ្ញុំក៏រៀបរាប់​បាន​លំអិត​គួរសម នូវដំណើរការ​នៃ​ជំហាន​នីមួយៗ ជាវិធីសាស្រ្តអនុវត្តន៍ ក្នុងបំណងបង្កើនប្រសិទ្ធភាពដើម្បី​ទទួល​បាន​​​ការងារមួយដែល​ខ្លួន​​ស្រលាញ់​ពេញចិត្ត​បំផុត​។ ក្នុងសៀវភៅ​ដែលមានកម្រាស់ជាង១៦០ទំព័រនេះ ក៏បាន​រំលេចនូវចំនុចសំខាន់ពីរផងដែរ គឺទី១ សារៈ​សំខាន់​នៃ​ការរៀប​ចំ​ខ្លួន​ជាមុន ដោយខ្ញុំ​យល់ថា ការស្វែង​រក​ការងារ​​ដោយ​បានរៀបចំខ្លួនជា​មុន មានប្រសិទ្ធភាព​ជាង​ការ​ស្វះ​ស្វែង​ដោយ​គ្មានដឹង​របៀប និងមិនបានរៀបចំ។ ហើយចំនុច​សំខាន់​ទី២ គឺ​ការ​ស្វែងរក​ការងារត្រូវ​ប្រកាន់​នូវគំនិតមួយ គឺ “មិនមែនគ្រាន់តែលក់អ្វី ដែលអ្នក​មាន​នោះទេ គឺអ្នកត្រូវលក់​អ្វី​ដែល​អ្នកទិញត្រូវការ”។

មាតិកា:
អារម្ភកថា
ផ្នែកទី១៖ ការស្វែងរកការងារ
ការស្វែងយល់ និងស្គាល់ពីខ្លួនឯង
វិធីសាស្រ្តជ្រើសរើសជំនាញ
ស្គាល់ការងារដែលអ្នកកំពុងស្វែងរក ១៨
ប្រភព នៃព័ត៌មានទីផ្សារការងារ ២០
ស្វែងយល់ និងស្គាល់អង្គភាពដែលដាក់ការងារ ២៧
ការទាក់ទងជាមួយម្ចាស់ក្រុមហ៊ុន ឬអ្នកសម្រេចចិត្ត ៣១
អភិវឌ្ឍន៍ និងរក្សាគំនិតវិជ្ជមានជានិច្ច ៣៤
ផ្នែកទី២៖ ការរៀបចំពាក្យស្នើសុំការងារ  ៣៧
ការសរសេរពាក្យស្នើសុំការងារ (Resume) ៣៨
ទម្រង់ និងរបៀបសរសេរប្រវត្តិរូបសង្ខេប (CV) ៤៣
គំរូប្រវត្តិរូបសង្ខេប (CV) ជាភាសាខ្មែរ និងអង់គ្លេស ៦៣
ទម្រង់ និងរបៀបសរសេរលិខិតអម (Cover Letter) ៦៨
គំរូលិខិតអម (Cover Letter) ៨២
កំហុសទាំង១០ ក្នុងការដាក់ពាក្យស្នើសុំការងារ ៨៨
ចំណុចមិនគួរដាក់បញ្ចូលក្នុងពាក្យស្នើសុំការងារ ៩៣
ស្វែងយល់អំពី ការចម្រាញ់បេក្ខជន (Short-List) ៩៦
 ផ្នែកទី៣៖ ការសម្ភាសការងារ  ៩៨
ប្រភេទ នៃការសម្ភាសការងារ ៩៩
សំណួរ/ចម្លើយ សម្រាប់ការសម្ភាសការងារ ១០៥
វិធីសាស្រ្តកំចាត់ភាពភ័យខ្លាចក្នុងពេលសម្ភាសការងារ ១២៨
ចំណុចសំខាន់ៗ១០ ដែល​ត្រូវយកចិត្តទុកដាក់ពេល​សម្ភាសការងារ  

១៣១
សំណួរត្រូវសួរត្រលប់ទៅកាន់អ្នកសម្ភាស ១៤៣
សំណួរមិនគួរសួរត្រលប់ទៅកាន់អ្នកសម្ភាស ១៥០
សំណួរដែលមិនគួរឆ្លើយក្នុងពេលសម្ភាសការងារ ១៥៤
ក្រោយពេលសម្ភាសការងារ ១៥៧
ឯកសារយោង ១៦៣
អំពីអ្នកនិពន្ធ និងរៀបរៀង ១៦៤
សៀវភៅដែលបានបោះពុម្ពផ្សាយដោយហាតប៊ុក ១៦៥