មាគ៌ាឆ្ពោះទៅរកសុភមង្គល

ប្រែសម្រួល/រៀបរៀងដោយ វ៉ាត ស្រីរ័ត្ន
ISBN 978-9924-539-25-4
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ July 11, 2020
បោះពុម្ពលើកទី 1
ទំព័រ 160
តម្លៃ 16,000 ៛
លេខកូដសៀវភៅ HBC-0043
អ្នកទាំងអស់គ្នាពិតជាប្រាថ្នា ចង់ជួយមិត្តភក្តិនិងមនុស្សដែលមានទំនាក់ទំនងជាមួយអ្នក។

ទោះបីជាយ៉ាងណាក៏ដោយ បើអ្នកចង់ជួយពួកគេ អ្នកក៏ត្រូវតែរើសមនុស្សបន្តិចដែរ។ អ្នកប្រហែលជាត្រូវជ្រើសរើស​ជួយ​មនុស្ស​​ណា ដែលសកម្មភាពរបស់ពួកគេអាចនឹងមានឥទ្ធិពលលើសេចក្ដីសុខ ក្នុងការរស់នៅរបស់អ្នកដែរ។ ស្តាប់ទៅហាក់ដូចជាអាត្មានិយមបន្តិចហើយ​មែនទេ? ​ កុំទាន់អាលវិនិច្ឆ័យអី!

ចូរសរសេរឈ្មោះរបស់បុគ្គលម្នាក់នោះ នៅលើបន្ទាត់ទំព័រទី២ ក្នុងសៀវភៅនេះ។ បន្ទាប់មកសូមសរសេរឈ្មោះឬបិទតែមឈ្មោះរបស់អ្នក ជាលក្ខណៈបុគ្គលនៅបន្ទាត់ទីពីរ (នៅក្រោមឈ្មោះ មនុស្សដែលអ្នកបានប្រគល់សៀវភៅនេះជូន)។

ជូនសៀវភៅនេះជាអំណោយសម្រាប់គាត់ ហើយសំណូមពរឱ្យគាត់ អានសៀវភៅនេះឱ្យបានចប់សព្វគ្រប់ ពីព្រោះ ពួកគេក៏ទទួលរងឥទ្ធិពល​ពីមនុស្សដែលរស់នៅជុំវិញខ្លួនរបស់ពួកគេផងដែរ។

អ្នកអាចប្រគល់សៀវភៅនេះជាច្រើនក្បាលបន្ថែមទៀតជូនទៅបុគ្គលដែលអ្នកចង់ជួយ​ ប៉ុន្តែសូមកុំសរសេរឈ្មោះរបស់អ្នកនៅលើសៀវភៅទាំងនោះអី ដោយទុកឱ្យគាត់សរសេរឈ្មោះរបស់គាត់ដោយ​ខ្លួន​ឯង​វិញ នៅពេលដែលគាត់ចង់ប្រគល់សៀវភៅទាំងនោះ ទៅឱ្យនរណា​ម្នាក់​ ដែលប្រាស្រ័យទាក់ទង​​នឹងជីវិតរបស់គាត់ ។

តាមរយៈការបន្តសកម្មភាពបែបនេះ អ្នកនឹងអាចបង្កើននូវសក្តានុពលនៃសេចក្តីសុខក្នុងការរស់នៅសម្រាប់​ខ្លួនអ្នកផ្ទាល់ ក៏ដូចជាសម្រាប់អ្នកទាំងឡាយណាដែលបាន​ទទួលសៀវភៅនេះ។

 នេះគឺជាមាគ៌ាឆ្ពោះទៅរកជីវិតមួយ ដែលពោរពេញ​ដោយភាពរីករាយជាងមុន មានសុខសុវត្ថិភាពជាងមុន សម្រាប់ខ្លួនឯងនិងជនទាំងឡាយជុំវិញ ។