មហាសេដ្ឋីព័ត៌មានវិទ្យា

ប្រែសម្រួល/រៀបរៀងដោយ ឈុំ សីហា
ISBN 978-9924-539-02-5
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ September 29, 2018
បោះពុម្ពលើកទី 1
ទំព័រ 150
តម្លៃ 12,000 ៛
លេខកូដសៀវភៅ HBC-023

ពិពណ៌នា:


«មហាសេដ្ឋីព័ត៌មានវិទ្យា» នឹងរៀបរាប់អំពីដំណើរជីវិតនៃបុគ្គល​ដែលជួយផ្លាស់ប្តូរពិភពលោក តាមរយៈបដិវត្តន៍បច្ចេកវិទ្យាព័ត៌​មាន។ កម្មវិធី Microsoft ទូរស័ព្ទទំនើប Apple និង Samsung កុំព្យូទ័រ Apple ឬ Dell ប្រព័ន្ធស្រាវជ្រាវ Google កម្មវិធីបញ្ជាទិញតាមអនឡាញ Amazon និង Alibaba ឬហ្គេម​ដ៏ពេញនិយម សុទ្ធតែរបស់ដែលពួកគេបានបង្កើត ហើយបុគ្គលទាំង​នោះ គឺមានវត្តមានក្នុងសៀវភៅនេះ។

អ្វីដែលកាន់តែពិសេស ជីវិតរបស់ពួកគេមិនមែនដើម្បីតែភាព​មានបាននោះទេ គឺដើម្បីបំពេញក្តីស្រមៃ មហិច្ឆតា និងការផ្លាស់ប្តូរ​​​ពិភពលោក។ លើសពីនេះ ក្រោយទទួល​ជោគជ័យជាមួយទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ពួកគេបែរជាគិតគូរច្រើនទៅលើសកម្មភាពមនុស្សធម៌វិញ។ នេះ ជាអ្វីដែលយើងអាចរៀនសូត្រ និងគោរពពួកគេ។

 

មាតិកា:


១. ប៊ីល ហ្គេតស៍ - Microsoft

២. ស្ទីវ ចបស៍ - Apple

៣. ម៉ាក ហ្សាក់ឃឺប៊ឺក - Facebook

៤. ចេហ្វ បេនហ្សូស - Amazon.com

៥. ជែក ម៉ា - Alibaba

៦. ឡារី ផេច - Google

៧. សឺហ្គី ប្រីន - Google

៨. លី គុនហេ - Samsung

៩. ម៉ៃឃឺល ដែល - Dell

១០. ឡារី អេលីសុន- Oracle

១១. ម៉ា ហ័រថឹង (ប៉ូនី ម៉ា)- Tencent