ថាមពលស្រ្តី

ប្រែសម្រួល/រៀបរៀងដោយ ញ៉ែម វីរៈ
ISBN 978-9924-539-30-8
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ August 22, 2020
បោះពុម្ពលើកទី 1
ទំព័រ 160
តម្លៃ 16,000 ៛
លេខកូដសៀវភៅ HBC-047
នៅក្នុងពិភពលោកគ្មានរឿងអ្វីដែលសាំញ៉ាំ, ស្មុគស្មា​ញ​​ និង​ពិបាក​យល់​ដូច​ជារឿង​របស់​មនុស្សស្រី​​​​​​​ទេ​។ បើអ៊‌ីចឹង ​តើ​ពិភពលោកនឹងក្លាយជាបែបណា ប្រសិនបើគ្មានស្រ្តី? តើគ្រួសារ​នឹងទៅជាបែប​ណា​​​បើ​​គ្មានម្ដាយ? តើថ្នាក់រៀននឹងទៅជាបែបណា បើសិនជាគ្មានសិស្សស្រី?

ឆ្លើយតបបញ្ច្រា​​​​​​​​​ស់​ទៅវិញ ថ្នាក់រៀន​​គ្មានសិស្សស្រីប្រហែលជាសោះ​កក្រោះ, គ្រួសារ​ដែល​គ្មាន​ម្ដាយ​ប្រហែល​ជាគ្មាន​ភាព​​​ក​​ក់​ក្ដៅ ហើយពិភពលោកដែលគ្មានស្រ្តី ហៅថា ពិភពបុរស...។ ភាពសាំញ៉ាំរបស់នារី ធ្វើឱ្យបុរសកាន់តែមាន​ភាព​​អត់ធ្មត់ ចំណែកភាពស្មុគស្មាញរបស់នារី ធ្វើឱ្យបុរសកាន់តែមានភាពឆ្លាតវៃ ហើយនៅពេលដែលគ្រប់គ្នា​យល់​អំពី​ស្ដ្រី​ ពិភពលោកនឹងកាន់តែស្រស់បំព្រង។

ផ្នត់គំនិតអវិជ្ជមានខ្លះ នៅតែ​បន្ត​ធ្វើជា​គុក​សម្រាប់ស្រ្តី​។​ គ្រប់គ្នា​ប្រាកដជាធ្លាប់បានដឹង​ បានឮ ថែម​ទាំ​ងបាន​ឃើ​ញ​​ផ្ទាល់ភ្នែក​អំពីការ​ដាក់​គំនាប​លើស្រ្តីពីសំណាក់បុរសសង្គ​​​ម​​​​​ ឬជួនកាលជា​ស្រ្តីខ្លួន​ឯ​ង​។​ ស្រ្តីពិតជាបានស្ពាយជាប់ខ្លួន​នូវភាព​ភ័យ​ខ្លាច, ភាព​អាម៉ា​ស់,​ ការបាត់បង់ជំនឿលើខ្លួនឯង ហើយលែង​មើល​ឃើញពី​តម្លៃរបស់ខ្លួន។ តើ ធ្វើដូចម្ដេច ទើបអាច​រំដោះស្រ្តី​ចេញ​ពីផ្នត់​គំនិត​អវិជ្ជ​មាន​​​ទាំង​នោះ​បា​ន​?

ដំបូងគឺត្រូវចាប់ផ្ដើមពីស្រ្តីខ្លួនឯង ហើយសៀវភៅ “​ថាមពលស្រ្តី” នេះ​គឺជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​។  ក្នុងនេះមានគំនិតនិងទស្សនៈជាង២០០ ត្រូវបានដកស្រង់និងប្រែសម្រួលពីបុគ្គលដែល​មាន​ឥទ្ធិពលនិងគេហទំព័រល្បីៗ​ពី  ជុំវិញពិភព​លោក។ ស្រ្តីគ្រប់រូបគួរតែចាប់ផ្ដើមរៀនឱ្យតម្លៃលើខ្លួនឯង មុននឹងទាមទារតម្លៃពីអ្នកដទៃ។ “ទឹកអាចធ្វើឱ្យផ្ទាំងថ្មសឹករេចរឹលបាន រឿងអ្វីដែលស្រ្តីមិនអាចផ្លាស់ប្ដូរពិភពលោកបាន?”