ថាមពលជីវិត

ប្រែសម្រួល/រៀបរៀងដោយ ឈឿន សុជាតិ
ISBN 978-9924-539-32-2
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ August 22, 2020
បោះពុម្ពលើកទី 1
ទំព័រ 242
តម្លៃ 24,000 ៛
លេខកូដសៀវភៅ HBC-048
“ថាមពលជីវិត” ជាស្នាដៃដំបូងរបស់ខ្ញុំ ដែលត្រូវបានចំណាយពេលយ៉ាងយូរក្នុងការសរសេរ និងរៀបរៀងដោយយកចិត្តទុកដាក់បំផុត។ សៀវភៅនេះចែកជាប្រាំផ្នែកធំៗគឺ ជីវិតនិងគោលដៅ ការខិតខំប្រឹងប្រែង ទុក្ខលំបាក មិត្តភាពនិងស្នេហា ហើយចុងក្រោយគឺការសិក្សារៀនសូត្រ ដែលត្រូវបានសរសេរដោយប្រើពាក្យសាមញ្ញៗ ងាយស្រួលអាន និងងាយស្រួលយល់។ ខ្លឹមសារទាំងអស់ដែលមាននៅក្នុងសៀវភៅនេះ ត្រូវបានដកស្រង់ចេញពីបទពិសោធន៍ផ្ទាល់ខ្លួន និងបទពិសោធន៍របស់រៀមច្បង ព្រមទាំងចំណេះដឹងដែលខ្ញុំទទួលបានពីការសិក្សារៀនសូត្រកន្លងមក ព្រមទាំងទ្រឹស្ដីដែលខ្ញុំធ្លាប់បានអនុវត្តជាក់ស្ដែងផងដែរ។

ខ្ញុំសង្ឃឹមថា សមិទ្ធផលមួយនេះដែលកើតចេញពីសេចក្ដីប្រឹងប្រែងរបស់ខ្ញុំ នឹងជួយចូលរួមចំណែកបានតិចតួចស្ដួចស្ដើង ក្នុងការចែករំលែកចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍សម្រាប់អនុវត្តក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជាគោលគំនិតផ្សេងៗសម្រាប់ជាបទពិចារណា ដើម្បីបង្កើននូវថាមពលជីវិតឱ្យកាន់តែស្វាហាប់ឡើងជាលំដាប់បន្ថែមទៀត។