ខួរក្បាលខ្មែរ ទម្ងន់ប៉ុន្មាន?

ប្រែសម្រួល/រៀបរៀងដោយ ប៉ា ដាឡា
ISBN 9789996371011
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ December 28, 2017
បោះពុម្ពលើកទី 2
ទំព័រ 135
តម្លៃ 13,000 ៛
លេខកូដសៀវភៅ HBC-005

ពិពណ៌នា:


"ខួរក្បាលខ្មែរទម្ងន់ប៉ុន្មាន?" ជាសំនួរមួយមើលទៅចម្លែកបន្តិច អត់​ប្រយោជន៍​បន្តិច និងជាការមាក់ងាយបន្តិចផង។ ចម្លែកត្រង់ថាហេតុ​អ្វី​សួរសំនួរបែបនេះ ព្រោះមិន​មានអ្នកណាគេសួរសំនួរយ៉ាងនេះទេ។ អត់​ប្រយោជន៍ត្រង់ថា សួរដើម្បីអ្វី ទម្ងន់ប៉ុន្មាន​តើវាយ៉ាងម៉េចទៅទាក់ទងអី​ដល់​ភាពចាំបាច់នៃការរស់នៅ។ ឯមាក់ងាយនៅត្រង់ថា សំនួរចង់​និយាយ​ថាខួរក្បាលខ្មែរមិនគ្រប់គីឡូ ឬ លើសគីឡូនាំឲ្យធ្ងន់ដើរធេងធោងរឺ?

ចម្លើយ គឺងាយណាស់។ យើងអាចឆ្លើយដោយមិនចាំបាច់​គិត​ថាៈ ជនជាតិ​ខ្មែរ​ក៏ដូចជនជាតិដទៃទៀតដែរ ដូចនេះទម្ងន់ខួរក្បាលក៏មិន​ខុសគ្នា​ប៉ុន្មានទេ ​ជាទូទៅ​មាន​ប្រមាណចន្លោះពី១.៣​គីឡូក្រាម ទៅ១.៤​គីឡូក្រាម  ឬក៏ឆ្លើយថា យកទៅថ្លឹងទៅនោះ​នឹងដឹងហើយ។ ងាយមែន តែ​វាមិនសាមញ្ញបែបនេះពេកទេ ។

"ខួរក្បាលខ្មែរទម្ងន់ប៉ុន្មាន? " មានគោលបំណងពិតប្រាកដ គឺ​មិន​មែននៅត្រង់​វាស់វែង ថ្លឹង គណនា ទម្ងន់ខួរក្បាលខ្មែរ​ឲ្យបានត្រឹម​ត្រូ​វតាមរូបសាស្រ្តនោះឡើយ តែយើងចង់ដឹងពីទម្ងន់ផ្នែកគំនិត បញ្ញា។ ថាតើខួរក្បាលខ្មែរមានតុល្យភាពកម្រិតណា? មានសុខភាពល្អឬទេ? មាន​ជំងឺដែរឬទេ? មានទិន្នន័យអ្វីខ្លះដែលនៅក្នុងនោះ ដែលបាន​បន្តពីជំនាន់​មួយទៅជំនាន់មួយ?

 

មាតិកា:


អារម្ភកថា

១. Necktop

២.សំបុត្រស្នេហ៍

៣. ងើយស្កក ឱនដាក់គ្រាប់

៤. ប្រឡោកឆ្កែស្រុក

៥. កំលោះផឹកដូង

៦. តាក្រឡិចក្រឡុច

៧. លេខ១០ លេខ៩ លេខ៧

៨. ស្រែបុណ្យ

៩. ជាធម្មជាតិរបស់ខ្មែរ?

១០. បង្រៀនកូន

១១. វីរបុរសជាតិ

១២. ក្រឹត្យក្រមជីវិត

១៣.ខ្ញុំចង់ដឹងការពិត ខ្ញុំចង់រៀនសូត្រពីប្រវត្តិសាស្រ្ត សូមនិយាយការពិតមក កុំកុហកធ្វើអ្វី!

១៤. បំបែកបំបាក់ដើម្បីគ្រប់គ្រង

១៥. តើពាក្យទាំងនេះមានប្រភពមកពីណា?

១៦. ជួយគ្នាទៅវិញទៅមក និងជួយបន្តៗគ្នា

១៧. ជញ្ជីងផ្លូវចិត្ត

១៨. កុំភ្លើជាមួយអញ

១៩. មិនហ៊ានរៀនយកបណ្ឌិត

២០. បំណុលមុខមាត់

២១. ដំរីជើងបួនគង់មានភ្លាត់

២២. ស្តេចពិតប្រាកដ

២៣. ពិការភាព

២៤. អាងល្ងង់

២៥. មនុស្សអាក្រក់ជាងគេនៅអាថែន

២៦. មោទនភាពជាខ្មែរ

២៧. ថៅកែស្មុគ