ភាសាស្នេហ៍

ប្រែសម្រួល/រៀបរៀងដោយ ឈុំ សីហា
ISBN 9789996371028
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ September 14, 2020
បោះពុម្ពលើកទី 3
ទំព័រ 200
តម្លៃ 18,000 ៛
លេខកូដសៀវភៅ HBC-003

ពិពណ៌នា:


“ភាសាស្នេហ៍” បានបង្ហាញវត្តមានជាមួយវោហារស័ព្ទ ឃ្លាឃ្លោង សារ ទស្សនៈ និងអត្ថបទខ្លីៗអំពីស្នេហា ដ៏ផ្អែមល្ហែម មានន័យ និងទាក់ចិត្ត​បំផុត។ វានឹងបំពេញការងារក្នុងនាមជា “ជំនួយការ” ហើយវានឹងរួមដំណើរ​ដោយត្រូវឆ្លងកាត់គ្រប់​រដូវ​កាល​ នៃជីវិត​របស់លោកអ្នក។ ការស្គាល់ធម្មជាតិ​នៃស្នេហា ការទទួល​បាន​ស្នេហា ការ​ចេះ​ផ្តល់នូវក្តីស្រលាញ់ ចេះរក្សា និង​បង្កើនចំណងស្នេហ៍ ត្រៀមខ្លួន និង​គ្រប់គ្រងលើ​ការឈឺចាប់ ចេះបង្កើត និង​ទទួលផលពីក្តីស្រលាញ់ សុទ្ធតែជា​អ្វីដែលសៀវភៅនេះនឹងផ្តល់​ជូនលោក​អ្នក។ សុភាសិតស្នេហាមួយ​ឃ្លា​​បាន​ពោលថា “បង្កើតស្នេហា គឺជាកិច្ចការដ៏​លំបាក​មួយ ប៉ុន្តែការរក្សាស្នេហាឲ្យ ឋិតឋេរ គឺជាកិច្ចការដ៏លំបាកបំផុត” ដូចនេះ “ភាសាស្នេហ៍” ក៏អាចក្លាយ ជាផ្នែកមួយ នៃសុភាសិតនេះដែរ។ លើសពីនេះ លោក​អ្នក​ក៏អាចទាញយក ឬ​​កែឆ្នៃ​អ្វីដែលមាននៅក្នុង​សៀវភៅ​នេះ សម្រាប់ការគិត ការនិយាយ សកម្មភាព ការសរសេរ ឬការចែករំលែក​ទៅកាន់​មនុស្សជាទី​ស្រលាញ់ ឬ​មិត្តភក្រ្ត​របស់​លោកអ្នកជាដើម។

មាតិកា:



  1. ស្នេហា ជាអ្វី? និយមន័យស្នេហ៍

  2. ការធ្លាក់ក្នុងអន្លង់ស្នេហ៍

  3. ស្នេហា និងជីវិត

  4. ស្នេហាពិត

  5. ខ្ញុំ ស្រលាញ់ អ្នក

  6. ទស្សនៈស្នេហាឆ្កួតៗ និងគួរឲ្យអស់សំណើច

  7. ស្នេហា និងការឈឺចាប់

  8. ស្នេហា អាពាហ៍ពិពាហ៍ និងសុភមង្គល

  9. សារស្នេហ៍ ដ៏ផ្អែមល្អែម

  10. ការលះបង់ និងការបាត់បង់ស្នេហា

  11. ភាពឯកោ

  12. ស្រ្តី និងបុរសក្នុងរឿងស្នេហា

  13. ទស្សនៈ និងគោលគំនិតអំពីស្នេហា

  14.  ទំព័របន្ថែម៖

    1. វិធីសាស្រ្តជោគជ័យ ក្នុងរឿងស្នេហា

    2. ៧ វិធីដើម្បីក្លាយជាស្វាមីល្អ

    3. ១១ វិធីដើម្បីក្លាយជាភរិយាល្អ