ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង

ប្រែសម្រួល/រៀបរៀងដោយ ឈុំ សីហា
ISBN 9789996371059
បោះពុម្ភៈ និង​ ចែកចាយ ហាតប៊ុក
ថ្ងៃខែឆ្នាំបោះពុម្ភ January 01, 2018
បោះពុម្ពលើកទី 2
ទំព័រ 195
តម្លៃ 12,000 ៛
លេខកូដសៀវភៅ HBC-006

ពិពណ៌នា:


ភាពខុសគ្នាដ៏ធំធេងមួយរវាង​បុគ្គល​ជោគជ័យ ​​​និង​បរាជ័យមិនមែន ដោយសារ​ទ្រព្យសម្បត្តិ ឱកាស បញ្ញា ចំណេះដឹង​នោះទេ ប៉ុន្តែពីព្រោះអ្នក ជោគជ័យ​ភាគច្រើនជាបុគ្គលដែលចេះ​លើកទឹកចិត្ត និង​អភិវឌ្ឍន៍​ខ្លួន​ឯង​ជា​ប្រចាំ ទោះគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។​ គេចេះលើកទឹកចិត្ត​ខ្លួន​ឯង រាល់ពេល​បាក់​ទឹកចិត្ត ដោយមិនចាំ​បាច់​​អ្នកដទៃ។ គេអាចក្រោកឈរ​រាល់ពេលដួល ដោយ​មិនចាំ​បាច់អ្នក​ដទៃ​លើក​គ្រាហ៍គេឡើង។​ គេអាចគ្រប់​គ្រង និងឆ្លៀតទាញយកប្រយោជន៍​រាល់ពេល​ជួប​បញ្ហា ដោយ​មិន​ចាំ​បាច់​គេចវេស។​ គេអភិវឌ្ឍន៍​ខ្លួនបាន​យ៉ាង​ប្រសើរ ដោយមិនចាំ​បាច់ទាល់​តែ​គេ​បង្រៀន។​ គ្រប់​យ៉ាងគេអាចធ្វើបាន ពីព្រោះ​គេ​មាន​ឆន្ទៈ​ពិតប្រាកដ មាន​កំលាំងចិត្ត ការប្តេជ្ញា​ចិត្ត​ខ្ពស់ និងដឹង​យ៉ាង​ច្បាស់​ពីរបៀបធ្វើ។​

មាតិកា:


ផ្នែកទី១៖ ការលើកទឹកចិត្តខ្លួនឯង-Self Motivation

1- ស្គាល់ពីមេរោគដែលធ្វើឲ្យយើងបាក់ទឹកចិត្ត

2- ស្គាល់ភាពជោគជ័យពីកំណើតរបស់អ្នក

3- កំណត់គោលដៅ និងចងចាំវាជានិច្ច

4- ប្រៀបធៀបនឹងខ្លួនឯង មិនមែនអ្នកដទៃទេ

5- កុំដាក់ដែនកំណត់ខ្លួនឯង

6- ប្រើមនុស្សជោគជ័យ

7- ចងចាំ និងប្រើប្រាស់ភាពជោគជ័យរបស់អ្នក

8- គិតក្រៅប្រអប់របស់អ្នក

9- និយាយ ឬសួរសំនួរទៅខ្លួនឯង

10- បង្កើត និងអនុវត្តន៍​វិន័យ​ផ្ទាល់ខ្លួន

11- ស្រលាញ់ និងអរគុណអ្វីដែលអ្នកមាន

12- គិតថាថ្ងៃនេះ គឺ​ថ្ងៃ​​ល្អជាងគេបំផុត

13- កុំរស់នៅដើម្បីបំពេញគោលដៅអ្នកដទៃ

14- គិតថា “គ្មានអ្វីដែលយើងមិនអាចធ្វើបាននោះទេ”

15- គិតថា “គ្មាននរណាម្នាក់ល្អឥតខ្ជោះនោះទេ”

16- អានជីវប្រវត្តិបុគ្គលដែលមានការលើកទឹកចិត្តខ្លួនឯង

17- សរសេរអត្ថបទមួយអំពីខ្លួនឯង

18- ធ្វើការងារដែលអ្នកស្រលាញ់

19- បញ្ចប់ការងាររបស់អ្នក

20- ស្វាគមន៍រាល់បញ្ហា និងទាញយកប្រយោជន៍ពីវា

21- បង្កើត និងគោរពពាក្យសន្យារបស់អ្នក

22- បង្កើតក្តីស្រលាញ់ជាមួយនរណាម្នាក់

23- ធ្វើកិច្ចការតូចតាច ដើម្បីបង្កើតភាពរីករាយ

24- គិតវិជ្ជមាន និងកាត់បន្ថយគំនិតអវិជ្ជមាន

25- ឆ្លុះកញ្ចក់ ហើយញញឹម

26- ប្រើប្រាស់ការឈឺចាប់

27- ស្តាប់បទចម្រៀង និងវីដេអូដែលបង្កប់ន័យលើកទឹកចិត្ត



ផ្នែកទី២៖ ការអភិវឌ្ឍន៍ខ្លួនឯង-Self Development

28- អភិវឌ្ឍន៍ និងផ្លាស់ប្តូរអត្តចរិត

29- ស្វែងរកឲ្យឃើញ និងបន្តអភិវឌ្ឍន៍ទេពកោសល្យខ្លួន

30- ចាប់ផ្តើម បន្ត និងចែករំលែកការអានសៀវភៅ

31- ចែករំលែកចំណេះដឹងរបស់អ្នក

32- ស្តាប់ឲ្យច្រើន និងដោយប្រុងប្រយ័ត្ន

33- បន្តការសិក្សា

34- ពង្រីកចំណេះដឹង

35- សិក្សាពីកំហុស (បរាជ័យ) ហើយព្យាយាមបន្តទៀត

36- អភិវឌ្ឍជំនាញជាមូលដ្ឋានគ្រឹះទាំងបួន

37- កត់ត្រារាល់គំនិត និងដាក់ចេញជាសកម្មភាព

38- ចាកចេញពីតំបន់សុខស្រួលរបស់អ្នក

39- រៀបចំជាស្រេច

40- កុំពន្យាពេល

41- មិនបោះបង់

42- នៅឆ្ងាយពីមនុស្សអាក្រក់

43- តែងតែទៅមុខជានិច្ច

44- ថែរក្សាសុខភាពរបស់អ្នក

45- ស្គាល់ពីចំនុចខ្សោយ និងចំនុចខ្លាំងរបស់ខ្លួន

46- បង្កើតផែនការការងារដែលត្រូវធ្វើ

47- ធ្វើវិបស្សនារាល់ថ្ងៃ

48- ធ្វើការងារដោយការស្ម័គ្រចិត្ត

49- អានសៀវភៅ ការលើកទឹកចិត្ត និង​អភិវឌ្ឍន៍ខ្លួនឯង

50- ផ្លាស់ប្តូរការគិត និងសកម្មភាព

51- បង្កើត បង្កើន​ ​និងរក្សាទំនាក់ទំនង​ល្អជាមួយ​អ្នកដទៃ

52- ស្តាប់នៅពេលអ្នកធ្វើដំណើរ

53- គិតមុននិយាយ (គិតឲ្យបានលឿនជាងមាត់និយាយ)

54- ពង្រីកចំណេះដឹងផ្នែកភាសាបរទេស

55- សួរអ្នកដទៃអំពីខ្លួនឯង

56- អភិវឌ្ឍជំនាញនិយាយជាសាធារណៈ

57- រួមកំលាំងគ្នាជាមួយអ្នកដទៃ (ការងារជាក្រុម)

58- លេងល្បែងបង្កើតបញ្ញា

59- ចេះ​ឆ្ងល់​ច្រើន