heartbook.kh@gmail.com
092 476 500 / 093 401 149

អំពីយើង

អំពី អ្នកនិពន្ធ

 

ឈុំ សីហា – CHHUM SEIHA (សហស្ថាបនិក និងអ្នកនិពន្ធ)

កើតក្នុងឆ្នាំ១៩៨៦ នៅខេត្តបាត់ដំបង ហើយបាន បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ២០០៧ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងឆ្នាំ២០០៩។ លោកបានបំពេញការងារក្នុងវិស័យអប់រំបណ្តុះ បណ្តាលពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៩ ហើយចាប់ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន លោកបានធ្វើជា សាស្រ្តាចារ្យបង្រៀនថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ នៅឆ្នាំ២០១២ លោកបាន​ក្លាយ​ជា​សហស្ថាបនិក ក្រុមបោះពុម្ពផ្សាយហាតប៊ុក ដោយមានការចូលរួមផ្តួចផ្តើមជាមួយលោក ប៉ាដាឡា។ លោកក៏ជាអ្នកនិពន្ធរបស់ហាតប៊ុក ដោយបានសរសេរសៀវភៅបានចំនួន១៦មុខ។ បច្ចុប្បន្ន លោកកំពុង​បំពេញ​ការងារជាអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ក្នុងក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញចាប់ពីឆ្នាំ ២០០៩

 ស្នាដៃ៖ 

១. ពេជ្រមួយពាន់គ្រាប់ ភាគ១
២. ពេជ្រមួយពាន់គ្រាប់ ភាគ២
៣. ស្រ្តីដែកថែប
៤. ភាសាស្នេហ៍
៥. ការលើកទឹកចិត្ត និងអភិវឌ្ឍន៍ខ្លួនឯង 
៦. វិធីសាស្រ្តប្រមាញ់ការងារ
៧. និទានជោគជ័យ 
៨. ២១៖ មេដឹកនាំពិភពលោក២១រូប នាដើមសតវត្សរ៍ទី២១
៩. មនុស្ស១០០ គំនិត១០០០
១០ ចំណេះដឹងសកល ភាគ១ (សហនិពន្ធ)
១១. បណ្តុំគំនិតភាគ១ (សហនិពន្ធ)

១២. ខ្ញុំទៅថៅកែ

១៣. មហាសេដ្ឋីព័ត៌មានវិទ្យា

១៤. ប្រទេសចិនក្រោមកណ្តាប់ដៃបុរសខ្លាំងទាំង៣

១៥. បុគ្គលិកឆ្នើម

១៦. ១០១អំពីប្រទេសចិន

រឺន សីហា – REUN SEYHA (អ្នកនិពន្ធ)

កើតនៅឆ្នាំ ១៩៨៦ ក្នុងទឹកដីខេត្តបាត់ដំបង បាន ប្រឡង ជាប់ថ្នាក់បរិញ្ញាបត្រពីរផ្សេងគ្នា និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មពីប្រទេសចិន។ ដោយចាប់ផ្តើមការងារដំបូងនៅឆ្នាំ២០០៧ នៅសាកលវិទ្យា ល័យឯកជនមួយក្នុងខេត្តបាត់ដំបង និងបានធ្វើជានាយកសាលាបង្រៀនបើកបរ។ ក្រៅពីនេះលោកក៏ធ្វើជាភ្នាក់ងារទំនាក់ទំនងអន្តរជាតិ និងសាស្រ្តាចារ្យបង្រៀនមហាវិទ្យាល័យគ្រប់គ្រង និងចាប់ពីឆ្នាំ២០១៥មក។ បច្ចុប្បន្ន លោកក៏ជាអ្នកគ្រប់គ្រងក្នុងអាជីវកម្មឯកជនមួយក្នុងទីក្រុងភ្នំពេញ និងជាអ្នកនិពន្ធរបស់ក្រុមបោះពុម្ពផ្សាយហាតប៊ុក។

ស្នាដៃ៖ 

១. ៣៦៥ គតិបណ្ឌិត នៃភាពជោគជ័យ
២. សុភាសិតមហាយក្សចិន
៣. ចំណេះដឹងសកល ភាគ១ (សហនិពន្ធ)
៤. បណ្តុំគំនិត ភាគ១ (សហនិពន្ធ)

៥. ជម្រើស នៃភាពជាអ្នកដឹកនាំ

ញ៉ូង រ៉ាយ៉ា – NHOUNG RAYA (អ្នកនិពន្ធ)

កើតនៅឆ្នាំ១៩៨៩ នៅខេត្តស្វាយរៀង លោកបានបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញា បត្រក្នុងឆ្នាំ២០១១ ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ ប្រទេស ចិន ក្នុងឆ្នាំ២០១៣។ លោកបាន បំពេញការងារនៅគ្រឹះស្ថានអប់រំ រយៈ ពេលជាង៥ឆ្នាំ មុនពេលបំពេញការងារ ក្នុងថ្នាក់គ្រប់គ្រង នៅក្រុមហ៊ុនឯកជន នៅភ្នំពេញរហូតដល់សព្វថ្ងៃ។ ក្រៅពីនេះ លោកក៏ជាសមាជិកក្រុមអ្នកនិពន្ធ របស់ក្រុមបោះពុម្ពផ្សាយហាតប៊ុកផងដែរ។

ស្នាដៃ៖ 
១. ឥទ្ធិពល – The Influence 
២. ចំណេះដឹងសកល ភាគ១ (សហនិពន្ធ)
៣. បណ្តុំគំនិត ភាគ១ (សហនិពន្ធ)

 

 ប៉ា ដាឡា – PA DALA (សហស្ថាបនិក និងអ្នកនិពន្ធ)

កើតនៅឆ្នាំ១៩៨៤ នៅខេត្តបាត់ដំបង លោកបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០០២ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅឆ្នាំ២០០៧។ បច្ចុប្បន្នលោក គឺជានាយកសាលារៀនឯកជនមួយ នៅខេត្តបាត់ដំបង ជាសាស្រ្តាចារ្យ និងជាអ្នករៀបរៀងសៀវភៅរបស់ ក្រុមបោះពុម្ពផ្សាយហាតប៊ុក។

ស្នាដៃ៖ 
១. ខួរក្បាលខ្មែរ ទម្ងន់ប៉ុន្មាន?
២. សម្រែកសេរីភាព

 ឈុំ សុចិណ្ណា – CHHUM SOCHENNA (អ្នកនិពន្ធ)

កើតនៅឆ្នាំ១៩៩០ នៅខេត្តបាត់ដំបង លោកបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០០៩ និងបានបន្តសិក្សាថ្នាក់ឧត្តមសិក្សាពីឆ្នាំ២០០៩ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បាត់ដំបង រហូតដល់ឆ្នាំ២០១២។ ក្រោយមកលោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រមួយទៀត នៅសាកលវិទ្យាល័យ Technology of Rajamongala Chanthaburi ប្រទេសថៃបានរយៈពេលពីរឆ្នាំ។ បច្ចុប្បន្នលោក គឺជាម្ចាស់អាជីវកម្មតូចមួយ និងជាអ្នករៀបរៀងសៀវភៅរបស់ ក្រុមបោះពុម្ពផ្សាយហាតប៊ុក។

ស្នាដៃ៖ 
១. និទានផ្តល់គំនិត ភាគ ១
២. និទានផ្តល់គំនិត ភាគ២
៣. ហ្គេមស៍ជីវិត 

ឈុំ កក្កដា – CHHUM KAKDA (អ្នកនិពន្ធ)

(កំពុងស្ថាបនា)

ស្នាដៃ៖ 
១. កម្រងសំណួរចម្លើយវិញ្ញាសាវប្បធម៌ទូទៅ ភាគ១
២. កម្រងសំណួរចម្លើយវិញ្ញាសាវប្បធម៌ទូទៅ ភាគ២